អន្តរជាតិ1 month ago
ជនអន្តោប្រវេសន៍ចំនួន ៤០៤នាក់ ជួបឧបទ្ទវហេតុក្រឡាប់ទូកនៅឆ្នេរសមុទ្រប្រទេសលីប៊ី
75 Views ឆ្មាំឆ្នេរសមុទ្រដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ីនៃកងទ័ពជាតិលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ៤០៤ នាក់សញ្ជាតិផ្សេងៗគ្នានៅលើទូកចំនួន ១០ គ្រឿងបន្ទាប់ពីពួកគេបាន «ប្រឈមមុខនឹងស្ថានភាពលំបាកនៅលើសមុទ្រ» ដែលស្ថិតនៅក្រុង Tobruk គឺជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគខាងកើតប្រទេសលីប៊ីនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ នេះបើយោងតាមអង្គភាពរ៉យនៅថ្ងៃទី២៣ ខែមេសានេះ។ ប្រទេសលីប៊ីគឺជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដោយប្រថុយជីវិតរបស់ពួកគេដើម្បីភៀសខ្លួនទៅកាន់ទ្វីបអឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថានឹងគេចផុតពីជម្លោះ និងភាពក្រីក្រ។ ទន្ទឹមនឹងនេះ ជនអន្តោប្រវេសន៍ចំនួន ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់នៅ Tobruk ហើយ ៣១...