អន្តរជាតិ4 weeks ago
ជនភៀសសឹកលីបង់ប្រមាណ ១.៦លាននាក់ កំពុងជួបវិបត្តិធ្ងន់ធ្ងរ
46 Views ប្រទេសលីបង់ កំពុងរងការវាយប្រហារពីអ៊ីស្រាអែលស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែហេតុផលចង់បំផ្លាញ់ក្រុមហេសបូឡាដែលជាបក្សសម្ព័ន្ធរបស់អ៊ីរ៉ង់ និងហេតុផលផ្សេងទៀតរបស់មេដឹកនាំអ៊ីស្រាអែល។ ប្រជាជនលីបង់ចំនួន ១.៦លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ដោយកន្លែងស្នាក់នៅមានភាពតូចចង្អៀត កង្វះខាតសម្ភារៈចាំបាច់ជាមូលដ្ឋាន និងការទទួលបានសេវាថែទាំសុខភាពមានកម្រិតខ្សោយ ដោយ ៨៧% ពឹងផ្អែកលើការព្យាបាលតាមផ្ទះ។ មនុស្សទាំងអស់នោះ កំពុងស៊ូទ្រាំនឹងរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដោយផ្លាស់ទីលំនៅដោយបង្ខំ មិនអាចត្រឡប់ទៅកន្លែងសុវត្ថិភាពវិញបាន។ នេះបើយោងតាមគេហទំព័រគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ(IRC) ចេញផ្សាយចុងខែមេសា ឆ្នាំ២០២៦។ ខាងក្រោមនេះជាបញ្ហាធំៗដែលជនភៀសសឹកលីបង់កំពុងជួបបប្រទះ៖ ១. កង្វះខាតជម្រក៖ ជម្រកផ្លូវការមានមនុស្សច្រើន...