106 Views ក្រុមមន្ត្រីសន្តិសុខបានឱ្យដឹងនៅថ្ងៃទី២ ខែសីហានេះថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីគ្រឿងផ្ទុះផលិតក្នុងស្រុកមួយត្រូវបានបំផ្ទុះនៅភោជនីយដ្ឋានអ៊ីតាលីមួយក្នុងទីក្រុងមូស្គូ ។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២០:០០នាទី ម៉ោងក្នុងស្រុក នៅលើទីលានចតុរង្គ Kudrinskaya ជិតកណ្តាលទីក្រុង។ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAK) បាននិយាយថា ស្ត្រីម្នាក់ដែលកាន់គ្រឿងផ្ទុះបានព្យាយាមចូលទៅក្នុងភោជនីយដ្ឋាន ប៉ុន្តែត្រូវបានឆ្មាំសន្តិសុខបញ្ឈប់។ ឧបករណ៍នេះបានផ្ទុះ ដោយសម្លាប់ស្ត្រីនោះ ឆ្មាំ និងអ្នកឈរមើលហេតុការណ៍ម្នាក់នៅភោជនីយដ្ឋាននោះ។ ភោជនីយដ្ឋាននេះ...
106 Viewsយន្តហោះចម្បាំងរបស់សម្ព័ន្ធយោធា NATO បានហោះចេញប្រញាប់ប្រញាល់ ខណៈមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានចូលដែនអាកាសរបស់ប្រទេសប៉ូឡូញ ហើយធ្លាក់នៅទីនោះ។មីស៊ីល ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃទី៣១ខែកក្កដានេះ គឺជាផ្នែកមួយនៃការបាញ់ស្រោចមីស៊ីលបាលីស្ទីក និងយានដ្រូនរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីពេលយប់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨នាក់ រួមមានទាំងកុមារ និងរងរបួសជាង៥០នាក់។ ការព្រួយបារម្ភពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនប្រឈមភាពស្មុគស្មាញរវាងរដ្ឋNATO ដែលនៅជិតខាង កំពុងកើនឡើង។ ប្រទេសប៉ូឡូញ ជាសមាជិកសម្ព័ន្ធមិត្តមួយក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តជាច្រើនដែលប្រឈមហានិភ័យយានដ្រូន និងមីស៊ីលរេខុសគោលដៅដដែលៗ។ ឧប្បត្តិហេតុបែបនេះបានក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើគ្នាទៅវិញទៅមក។អ្នកនាំពាក្យ បាននិយាយថា សមាជិកណាតូ រួមទាំងប្រទេសប៉ូឡូញ បានចេញយន្តហោះ F-16...
121 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីលរបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិមួយរបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៦នាក់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅថ្ងៃទី៣១ ខែកក្កដានេះថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីលរាប់សិបគ្រាប់ និងយានដ្រូនរាប់រយគ្រឿងក្នុងការវាយប្រហារកាលពីពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ នៅពេលដែលយោធាអ៊ុយក្រែនកំពុងទប់ទល់ជាមួយនឹងកង្វះយុទ្ធោបករណ៍យ៉ាងខ្លាំងក្នុងការការពារដែនអាកាសកម្រិតខ្ពស់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។មន្ត្រីបាននិយាយថា...
158 Viewsមានទីជម្រកគេចពីគ្រាប់បែកថ្មីមួយកន្លែងនៅក្រោមសាលារៀនក្នុងតំបន់គ្រោះថ្នាក់បំផុតនៅទីក្រុងគីវ។ ក្នុងចំណោមប្រជាជនតំបន់ដែលមានកំហឹងប្រជនជនម្នាក់និយាយថា «ខ្ញុំរស់នៅក្បែរនេះ ខ្ញុំនិងចៅប្រុសបានរត់គេចខ្លួនក្នុងចំណោមមីស៊ីលបាលីស្ទីក និងគ្រាប់ផ្ទុះ។ ខ្ញុំបានរត់ទៅគ្លីនិកមួយជាកន្លែងដែលមានទីជម្រក ហើយបច្ចុប្បន្នទីជម្រកមួយត្រូវបានសាងសង់រួចរាល់ ពួកគេអាចអនុញ្ញាតឱ្យយើងចូលទៅបាន ដោយវាត្រូវចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីទៅដល់» ។រុស្ស៊ី បានវាយប្រហារទីក្រុងគីវដោយមីស៊ីលបាលីស្ទីកដែលអ៊ុយក្រែនខ្វះមធ្យោបាយស្ទាក់ចាប់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា និងខែកក្កដា ហើយកង្វះទីជម្រក បានលេចចេញជាចំណុចសំខាន់។ រដ្ឋបាលទីក្រុងគីវនិយាយថា ទីក្រុងនេះមានកន្លែងស្នាក់នៅចំនួន ៤.៣៥៨ កន្លែងដើម្បីផ្តល់ទីជម្រកដល់ប្រជាជន ៣ លាននាក់របស់ខ្លួន។ ប៉ុន្តែមានតែ ៥០០ កន្លែងប៉ុណ្ណោះដែលជាទីជម្រកគេចពីគ្រាប់បែកបានដោយសុវត្ថិភាព។ប្រជាជននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសង្គ្រាមរយៈពេលប្រាំឆ្នាំនោះទេ។...
189 Viewsទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំនៅឯឆ្នេរសមុទ្រចិន ក្នុងមានគោលបំណងឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខណៈប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតយ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានពង្រឹងដោយការប្រឆាំងរួមគ្នាចំពោះសណ្តាប់ធ្នាប់សកលដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។ យោធាចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាភាពជាដៃគូដែលលោកខាងលិច និងរដ្ឋាភិបាលមួយចំនួនទៀតមើលឃើញដោយការសង្ស័យ ខណៈដែលសង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានឱ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ «សមុទ្ររួមគ្នា-២០២៦» នៅក្នុង «ដែនទឹក និងដែនអាកាស» នៅឯទីក្រុងឈីងតាវ ដែលជាកំពង់ផែយោធា និងរមណីយដ្ឋានមាត់សមុទ្រដ៏សំខាន់មួយនៅភាគខាងកើតប្រទេសចិន។ ដោយបន្ថែមថា «បន្ទាប់ពីសមយុទ្ធនេះ...
226 Viewsនៅក្នុងតំបន់គ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្ស៊ី កសិករមានការព្រួយបារម្ភថាពួកគេនឹងមិនអាចប្រមូលផលដំណាំរបស់ពួកគេបានទេ ដោយសារវិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងប្រេង បានរំខានដល់ជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ ខណៈពេលដែលទីក្រុងគៀវព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបង្កើតសន្តិភាពជាមួយនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ការខូចខាតដែលបណ្តាលមកពីការខាតបង់នេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ីដែលសម្បូរប្រេងត្រូវបានរឹតបន្តឹងតំបន់មួយចំនួនធំ និងការមិនពេញចិត្តពីសាធារណជនកាន់តែខ្លាំងឡើង។ យ៉ាងណាម៉ិញ ប្រទេសរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនម្តងហើយម្តងទៀតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ ២០២២ ដែលធ្វើឱ្យជនជាតិអ៊ុយក្រែនមួយចំនួនធំគ្មានអគ្គិសនី ឬគ្មានកំដៅក្នុងរដូវរងា។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់ថាពិតជាមានបញ្ហាកង្វះខាតប្រេងប្រើប្រាស់នេះមែន ព្រោះវាមានសារៈសំខាន់ជាពិសេសក្នុងការរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់វិស័យកសិកម្ម៕
200 Viewsការហ្វឹកហ្វឺនយោធាសម្ងាត់របស់ចិនដល់កងកម្លាំងរុស្ស៊ីកាលពីឆ្នាំមុន ត្រូវបានអនុម័តដោយផ្ទាល់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ហើយមានការចូលរួមដោយផ្ទាល់ពីឧត្តមសេនីយ៍រុស្ស៊ី និងចិនយ៉ាងហោចណាស់បួននាក់ នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប និងឯកសារដែលរ៉យទ័របានផ្សាយចេញនៅថ្ងៃទី១ ខែកក្កដានេះ។ ការចូលរួមរបស់បុគ្គលជាន់ខ្ពស់បែបនេះក្នុងការបណ្តុះបណ្តាលដែលទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន បានបង្ហាញពីសារៈសំខាន់សម្រាប់រុស្ស៊ី និងចិននៃកិច្ចសហប្រតិបត្តិការ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅអឺរ៉ុប ទោះបីជាទីក្រុងប៉េកាំងបានបដិសេធក៏ដោយ។ យោងតាម Reuters បានបង្ហាញឯកសារសម្ងាត់របស់រុស្ស៊ីដោយផ្ទាល់ទៅលើក្រឹត្យផ្ទៃក្នុងដែលចេញដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Andrei Belousov ក្នុងខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្របតាមការសម្រេចចិត្តរបស់លោក Belousov គណៈប្រតិភូមួយក្រុមមកពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននៅឯមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA)។ ការហ្វឹកហ្វឺនក្នុងសង្គ្រាមវិទ្យុសកម្ម...
177 Viewsក្រសួងការពារជាតិបានអះអាងនៅព្រឹកថ្ងៃទី២៦មិថុនានេះថា កងទ័ពការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៦០ គ្រឿងពេញមួយយប់ ដែលជាតួលេខខ្ពស់បំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ រុស្ស៊ីថាយន្តហោះគ្មានមនុស្សបើកត្រូវបានបំផ្លាញនៅក្នុងតំបន់ជាងដប់ រួមមានរដ្ឋធានីរុស្ស៊ី ឧបទ្វីបគ្រីមៀ រួមទាំងតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។ ជាមួយគ្នានេះ មិនមានរបាយរាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតណាមួយឡើយថា ប៉ុន្តែគេក៏ឃើញអ្នកឯកទេសសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងដែលរងការខូចខាត។ យោងតាមលោក Dmitry Milyaev អភិបាលខេត្តបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក «ដ៏ធំសម្បើម» ក៏បានវាយប្រហារតំបន់ Tula ចម្ងាយប្រហែល ១៨០...
181 Viewsអាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបិទអាកាសយានដ្ឋានចំនួន ៤ របស់ទីក្រុងមូស្គូមួយរយៈខ្លីកាលពីថ្ងៃទី២២ ខែមិថុនានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចូលវាយវាយប្រហារ។ អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៥៩ គ្រឿងដែលធ្វើដំណើរឆ្ពោះទៅទីក្រុងត្រូវបានស្ទាក់ចាប់ដោយរ៉ាដា ខណៈមួយចំនួនទៀតបានវាយប្រហារចំគោលដៅសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុង Kyiv បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងប្រទេសរុស្ស៊ី ជាការសងសឹកចំពោះទីក្រុងមូស្គូ ដែលបានទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួន ទោះបីជា អភិបាលក្រុងមូស្គូមិនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកហោះមកពីអ៊ុយក្រែនក៏ដោយ៕
177 Views(ក្រុងមូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះចំណងមិត្តភាពរបស់រុស្ស៊ីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈដែលលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយដែលមានបំណងពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយជាមួយប្លុកដ៏មានឥទ្ធិពលនេះ។ មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងកាហ្សាន បានយល់ព្រមពង្រីកបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងរុស្ស៊ី និងប្រទេសអាស៊ាន ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ លោក...