23 Viewsប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ...
60 Views ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញានេះថា រុស្ស៊ីនឹងពិចារណាប្រើប្រាស់ «អាវុធគ្រប់ប្រភេទ» ប្រសិនបើទឹកដី Kaliningrad (ដែលជាទឹកដីដាច់ដោយឡែករបស់រុស្ស៊ី) ត្រូវបានវាយប្រហារ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ទីក្រុងមូស្គូ «គ្មានបំណងវាយប្រហារនរណាម្នាក់ឡើយ»។ ការលើកឡើងរបស់លោកធ្វើឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងជុំវិញតំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ីមានការដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានព្រំប្រទល់ជាប់នឹងប្រទេសប៉ូឡូញ លីទុយអានី និងសមុទ្របាល់ទិក។ ចំពោះសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០២២...
54 Views យន្តហោះនេះមិនបានផ្ទុកគ្រាប់រំសេវទេ ហើយបានធ្លាក់នៅក្នុងតំបន់គ្មានមនុស្សរស់នៅនៃតំបន់ Amur របស់រុស្ស៊ី អំឡុងពេលហោះហើរហ្វឹកហាត់។ នេះបើតាមអង្គភាព RT នៅថ្ងៃទី៣០ ខែកញ្ញានេះ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ Tu-95 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានបណ្តាលឱ្យសមាជិកនាវិកចំនួន ៦ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ យ៉ាងណាម៉ិញ គណៈកម្មការមួយរបស់កងកម្លាំងអាកាសចរណ៍រុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់នេះ។ យន្តហោះ Tu-95...
81 Views (ក្រុងមូស្គូ)៖ កូរ៉េខាងជើង និងរុស្ស៊ី បានបើកស្ពានផ្លូវប្រវត្តិសាស្រ្តជាលើកដំបូងរបស់ពួកគេនៅថ្ងៃទី៨ ខែកញ្ញានេះ ដើម្បីបង្ហាញមិត្តភាពដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដែលជារចនាសម្ព័ន្ធមួយលាតសន្ធឹងលើទន្លេ Tumen ដែលភាគីទាំងពីរបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរបស់ពួកគេ។ យោងតាមការផ្សាយរបស់រ៉យទ័រ បានឱ្យដឹងថា រថយន្តដឹកទំនិញដែលតុបតែងដោយទង់ជាតិដំបូងបានឆ្លងកាត់ស្ពានពីរគន្លងដែលមានប្រវែង ១ គីឡូម៉ែត្រ (០,៦ ម៉ាយ) ខណៈដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae...
95 Viewsលោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា បាននិយាយថា ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក្នុង រយៈពេលមួយឆ្នាំ។លោកបានលើកឡើងពីការពង្រឹងយោធារបស់ប្រទេសជប៉ុនឡើងវិញ ដែលមានលក្ខណៈស្វែងរកការសងសឹក។ លោកបានលើកឡើងថា «មានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ដែលប្រទេសជប៉ុនមានសមត្ថភាពផ្គុំឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ។ វោហាសាស្ត្រដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខណ្ឌទូលំទូលាយនៃយុទ្ធសាស្ត្រតំបន់ និងសកលលោករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមាននិន្នាការទៅរកការចូលរួមដោយផ្ទាល់»៕
88 Viewsប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែសីហានេះ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ ប្រឆាំងនឹងរុស្ស៊ី ដោយដើរតាមចំណាត់ការរបស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Swissinfo ។រដ្ឋាភិបាលស្វីស បានដាក់ការរឹតបន្តឹងថ្មី លើនាវាដឹកឧស្ម័ន LNG (ឧស្ម័នធម្មជាតិរាវ) នាវាបំបែកទឹកកក និងស្ថានីយប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅរុស្ស៊ី ខណៈពេលដែលក៏ហាមឃាត់ការលក់ ឬការផ្ទេរនាវាដឹកប្រេងទៅកាន់រុស្ស៊ីផងដែរ។ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការនូវឧបករណ៍ប្រឆាំងការគេចវេះជាលើកដំបូងផងដែរ ដែលមានគោលបំណងការពារការគេចពីទណ្ឌកម្មមានស្រាប់ តាមរយៈប្រទេសទី៣។លើសពីនេះទៀត ប្រទេសស្វីសបានសម្រេចពង្រីកការហាមឃាត់ការនាំចេញដែលមានស្រាប់ ដើម្បីគ្របដណ្តប់លើទំនិញដែលជួយពង្រឹងដល់យោធា និងបច្ចេកវិទ្យារបស់សរុស្ស៊ី ក៏ដូចជាទំនិញដែលមានបំណងជំរុញឧស្សាហកម្មរុស្ស៊ី។រដ្ឋាភិបាលក៏បានហាមឃាត់ការប្រើប្រាស់វេទិការុស្ស៊ីផងដែរ...
82 Viewsកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងនឹងក្រុមនាវាដែលក្លែងធ្វើជាសត្រូវ នៅជិតឆ្នេរសមុទ្រនៃប្រជុំកោះ Kuril ភាគខាងត្បូង។ នេះបើយោងតាមការិយាល័យព័ត៌មានរបស់កងនាវានេះ ដែលបានប្រកាសឱ្យដឹងនៅថ្ងៃ ទី២០ ខែសីហានេះ។ការិយាល័យសារព័ត៌មានរបស់កងនាវានេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ មានពាក់ព័ន្ធនឹងក្រុមនាវាលើផ្ទៃទឹកនៃកងនាវាប៉ាស៊ីហ្វិក នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអង្គភាពមីស៊ីលឆ្នេរសមុទ្រ។សេចក្តីថ្លែងការណ៍នេះបានសរសេរថា ក្រុមគោលដៅ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីទីតាំងបាញ់ ហើយបានកត់សម្គាល់ថា «យោងតាមប្រព័ន្ធពិនិត្យតាមដាន គោលដៅទាំងអស់ត្រូវបានវាយប្រហារប្រកបដោយជោគជ័យ»។កងនាវាបានឱ្យដឹងទៀតថា តំបន់អនុវត្តការបាញ់ ត្រូវបានបិទជាមុន សម្រាប់ការដឹកជញ្ជូនស៊ីវិល និងយន្តហោះ។...
104 Viewsមនុស្សប្រាំពីរនាក់ រួមមានកុមារបីនាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសនៅរមណីយដ្ឋានវិស្សមកាលសមុទ្រខ្មៅ Gelendzhik ដែលរុស្ស៊ីអះអាងថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនធ្វើឡើងក្នុងចេតនាទៅលើជនស៊ីវិល។រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៣ ខែសីហាថា ខ្លួនពុំដែលបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនាក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលទីក្រុងមូស្គូបានចាប់ផ្តើមនៅឆ្នាំ២០២២នោះទេ។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញពីអ្វីដែលទំនងជាយានដ្រូនមួយគ្រឿងបានបុកចូលតំបន់ឆ្នេរដ៏មមាញឹកមួយកន្លែងនៅជិតទីក្រុង Gelendzhik ដោយមានការផ្ទុះយ៉ាងខ្លាំង។ លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូងរបស់រុស្ស៊ីដែលរួមមានរមណីយដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram...
112 Viewsយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃបានបញ្ជាក់នៅថ្ងៃទី២ ខែសីហានេះថា បងប្អូនបង្កើតជនជាតិរុស្ស៊ីពីរនាក់ដែលត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនក្នុងប្រទេសថៃត្រូវបានគេរកឃើញស្លាប់ ខណៈជនសង្ស័យពីរនាក់បានសារភាពថាបានសម្លាប់ពួកគេក្នុងអំឡុងពេលប៉ុនប៉ងប្លន់ទោចក្រយានយន្ត។ជនរងគ្រោះ ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ និងបងស្រីអាយុ ២២ ឆ្នាំរបស់គេ បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថាជនសង្ស័យបានព្យាយាមប្លន់ទោចក្រយានយន្តរបស់បងប្អូនទាំងពីរនាក់ ក្នុងអំឡុងពេលនោះក្មេងប្រុសជំទង់ត្រូវបានបាញ់ ហើយបងស្រីរបស់គេត្រូវបានវាយប្រហារយ៉ាងសាហាវ។ ក្រុមអាជ្ញាធរបាននិយាយថា ក្រោយមកជនសង្ស័យបានកប់សាកសពជនរងគ្រោះនៅជិតភ្នំ Khao Chi Chan ក្នុងខេត្ត Chonburi។ ទោចក្រយានយន្តដែលត្រូវបានលួច ត្រូវបានគេរាយការណ៍ថាត្រូវបានរុះរើដោយផ្នែក និងកប់នៅជិតទីបញ្ចុះសពមួយកន្លែង។ ជនសង្ស័យទាំងពីរនាក់...
116 Viewsអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានហៅការវាយប្រហារដោយគ្រាប់បែកលើភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីថាជា «សកម្មភាពភេរវកម្មដ៏បង្ហូឈាម» ប៉ុន្តែពុំបាននិយាយថានរណាជាអ្នកទទួលខុសត្រូវនោះទេ។ លោក Sobyanin បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២ ខែសីហានេះថា «អំពើភេរវកម្មដ៏បង្ហូរឈាមត្រូវបានប្រព្រឹត្តនៅទីក្រុងមូស្គូ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយដោយដកស្រង់សម្តីមន្ត្រីក្នុងស្រុកថា ការផ្ទុះគ្រាប់បែកកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បានសម្លាប់ឆ្មាំសន្តិសុខម្នាក់ និងភ្ញៀវម្នាក់ ព្រមទាំងអ្នកបំផ្ទុះគ្រាប់បែកជាស្ត្រីផងដែរ។ មនុស្សយ៉ាងហោចណាស់២១នាក់បានរងរបួស នៅពេលដែលឧបករណ៍បំផ្ទុះ បានផ្ទុះនៅភោជនីយដ្ឋាននៅទីលាន Kudrinskaya ទីក្រុងមូស្គូភាគកណ្តាល។គណៈកម្មាធិការស៊ើបអង្កេតទីក្រុងមូស្គូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារនេះនៅតែកំពុងត្រូវបានស៊ើបអង្កេត។...