83 Viewsទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំនៅឯឆ្នេរសមុទ្រចិន ក្នុងមានគោលបំណងឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខណៈប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតយ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានពង្រឹងដោយការប្រឆាំងរួមគ្នាចំពោះសណ្តាប់ធ្នាប់សកលដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។ យោធាចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាភាពជាដៃគូដែលលោកខាងលិច និងរដ្ឋាភិបាលមួយចំនួនទៀតមើលឃើញដោយការសង្ស័យ ខណៈដែលសង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានឱ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ «សមុទ្ររួមគ្នា-២០២៦» នៅក្នុង «ដែនទឹក និងដែនអាកាស» នៅឯទីក្រុងឈីងតាវ ដែលជាកំពង់ផែយោធា និងរមណីយដ្ឋានមាត់សមុទ្រដ៏សំខាន់មួយនៅភាគខាងកើតប្រទេសចិន។ ដោយបន្ថែមថា «បន្ទាប់ពីសមយុទ្ធនេះ...
109 Viewsនៅក្នុងតំបន់គ្រាប់ធញ្ញជាតិរបស់ប្រទេសរុស្ស៊ី កសិករមានការព្រួយបារម្ភថាពួកគេនឹងមិនអាចប្រមូលផលដំណាំរបស់ពួកគេបានទេ ដោយសារវិបត្តិប្រេងឥន្ធនៈដែលបង្កឡើងដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងប្រេង បានរំខានដល់ជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ ខណៈពេលដែលទីក្រុងគៀវព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបង្កើតសន្តិភាពជាមួយនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ការខូចខាតដែលបណ្តាលមកពីការខាតបង់នេះបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ីដែលសម្បូរប្រេងត្រូវបានរឹតបន្តឹងតំបន់មួយចំនួនធំ និងការមិនពេញចិត្តពីសាធារណជនកាន់តែខ្លាំងឡើង។ យ៉ាងណាម៉ិញ ប្រទេសរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនម្តងហើយម្តងទៀតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ ២០២២ ដែលធ្វើឱ្យជនជាតិអ៊ុយក្រែនមួយចំនួនធំគ្មានអគ្គិសនី ឬគ្មានកំដៅក្នុងរដូវរងា។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់ថាពិតជាមានបញ្ហាកង្វះខាតប្រេងប្រើប្រាស់នេះមែន ព្រោះវាមានសារៈសំខាន់ជាពិសេសក្នុងការរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់វិស័យកសិកម្ម៕
90 Viewsការហ្វឹកហ្វឺនយោធាសម្ងាត់របស់ចិនដល់កងកម្លាំងរុស្ស៊ីកាលពីឆ្នាំមុន ត្រូវបានអនុម័តដោយផ្ទាល់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ហើយមានការចូលរួមដោយផ្ទាល់ពីឧត្តមសេនីយ៍រុស្ស៊ី និងចិនយ៉ាងហោចណាស់បួននាក់ នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប និងឯកសារដែលរ៉យទ័របានផ្សាយចេញនៅថ្ងៃទី១ ខែកក្កដានេះ។ ការចូលរួមរបស់បុគ្គលជាន់ខ្ពស់បែបនេះក្នុងការបណ្តុះបណ្តាលដែលទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន បានបង្ហាញពីសារៈសំខាន់សម្រាប់រុស្ស៊ី និងចិននៃកិច្ចសហប្រតិបត្តិការ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅអឺរ៉ុប ទោះបីជាទីក្រុងប៉េកាំងបានបដិសេធក៏ដោយ។ យោងតាម Reuters បានបង្ហាញឯកសារសម្ងាត់របស់រុស្ស៊ីដោយផ្ទាល់ទៅលើក្រឹត្យផ្ទៃក្នុងដែលចេញដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Andrei Belousov ក្នុងខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្របតាមការសម្រេចចិត្តរបស់លោក Belousov គណៈប្រតិភូមួយក្រុមមកពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននៅឯមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA)។ ការហ្វឹកហ្វឺនក្នុងសង្គ្រាមវិទ្យុសកម្ម...
85 Viewsក្រសួងការពារជាតិបានអះអាងនៅព្រឹកថ្ងៃទី២៦មិថុនានេះថា កងទ័ពការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៦០ គ្រឿងពេញមួយយប់ ដែលជាតួលេខខ្ពស់បំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ រុស្ស៊ីថាយន្តហោះគ្មានមនុស្សបើកត្រូវបានបំផ្លាញនៅក្នុងតំបន់ជាងដប់ រួមមានរដ្ឋធានីរុស្ស៊ី ឧបទ្វីបគ្រីមៀ រួមទាំងតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។ ជាមួយគ្នានេះ មិនមានរបាយរាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតណាមួយឡើយថា ប៉ុន្តែគេក៏ឃើញអ្នកឯកទេសសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងដែលរងការខូចខាត។ យោងតាមលោក Dmitry Milyaev អភិបាលខេត្តបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក «ដ៏ធំសម្បើម» ក៏បានវាយប្រហារតំបន់ Tula ចម្ងាយប្រហែល ១៨០...
85 Viewsអាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបិទអាកាសយានដ្ឋានចំនួន ៤ របស់ទីក្រុងមូស្គូមួយរយៈខ្លីកាលពីថ្ងៃទី២២ ខែមិថុនានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចូលវាយវាយប្រហារ។ អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៥៩ គ្រឿងដែលធ្វើដំណើរឆ្ពោះទៅទីក្រុងត្រូវបានស្ទាក់ចាប់ដោយរ៉ាដា ខណៈមួយចំនួនទៀតបានវាយប្រហារចំគោលដៅសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុង Kyiv បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងប្រទេសរុស្ស៊ី ជាការសងសឹកចំពោះទីក្រុងមូស្គូ ដែលបានទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួន ទោះបីជា អភិបាលក្រុងមូស្គូមិនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកហោះមកពីអ៊ុយក្រែនក៏ដោយ៕
85 Views(ក្រុងមូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះចំណងមិត្តភាពរបស់រុស្ស៊ីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈដែលលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយដែលមានបំណងពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយជាមួយប្លុកដ៏មានឥទ្ធិពលនេះ។ មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងកាហ្សាន បានយល់ព្រមពង្រីកបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងរុស្ស៊ី និងប្រទេសអាស៊ាន ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ លោក...
92 Views ទីក្រុងមូស្គូ បានចេញសេចក្តីព្រមានដល់ពលរដ្ឋរុស្ស៊ីទាំងអស់ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ ដោយសារមានហានិភ័យខ្ពស់អសន្តិសុខ ក្នុងការតាមចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាម៉េរិក។ យោងតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ថាក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើពលរដ្ឋណាដែលមានការសង្ស័យថា ខ្លួនអាចនឹងត្រូវអាម៉េរិកតាមដាន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺមិនគួរឈានជើងចូលទឹកដីថៃ សូម្បីតែការហោះហើរឆ្លងកាត់ ដើម្បីប្តូរជើងហោះហើរក៏ដោយ។ ជាមួយគ្នានេះ រុស្ស៊ីក៏បានចោទប្រកាន់ចារកម្មអាម៉េរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ដើម្បីប្រមាញ់ចាប់ខ្លួនជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ ដោយមិនបានឆ្លងកាត់អាជ្ញាធរថៃឡើយ។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Denis Obrezko...
107 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងធ្វើឱ្យរស់ឡើងវិញនូវយោធានិយម នេះបើយោងតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក ស៊ី ថាប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌។ លោកបន្ថែមថា យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង...
98 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា។ ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី...
118 Views (ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ...