30 Views មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ)...
51 Views រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី២៧សីហានេះថា ប្រទេសម៉ាឡេស៊ីបានបញ្ចប់ដំណាក់កាលដំបូងនៃកម្មវិធីធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តដែលពាក់ព័ន្ធនឹងជនជាតិមីយ៉ាន់ម៉ាដែលមានសិទ្ធិ ដោយមានមនុស្សជិត ១,៥០០ នាក់ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃទី២៩ ខែកញ្ញា។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីខែកក្កដាថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកសមាជិកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥,០០០ នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ក្នុងការជំរុញការធ្វើមាតុភូមិនិវត្តន៍ដ៏កម្រមួយ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្ស។ ប្រទេសម៉ាឡេស៊ីទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២១៥,០០០ នាក់ដែលបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាជាង ១២៦,០០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ដែលជាសហគមន៍ជនភៀសខ្លួនធំបំផុត។ ជាមួយគ្នានេះ...
63 Views ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី៧ ខែសីហានេះថា ការត្រួតពិនិត្យគ្រឿងញៀនជាកាតព្វកិច្ចសម្រាប់អ្នកបើកយន្តហោះរបស់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀនចម្រុះ ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីពីបទរត់ពន្ធ។ កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតាបានចាប់ខ្លួនអ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំកាលពីខែមុន មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ ពីបទប៉ុនប៉ងរត់ពន្ធថ្នាំញៀនជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួននឹងធ្វើតេស្ត «សម្រាប់អ្នកបើកយន្តហោះសកម្មទាំងអស់ លើសពីការអនុវត្តឧស្សាហកម្ម»។ ក្រុមហ៊ុននេះ ដែលក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការនេះនឹងចាប់ផ្តើមជាមួយអ្នកបើកយន្តហោះចំនួន ១,២៦០...
66 Views អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា ជាមួយនឹងថ្នាំញៀនអេស្តាស៊ីជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក នេះបើយោងតាមប៉ូលីសបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៣១កក្កដាថាបុរសនោះកំពុងប្រើប្រាស់គ្រឿងញៀន ខណៈពេលកំពុងហោះហើរយន្តហោះដឹកអ្នកដំណើរ។ អ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំ ដែលត្រូវបានគេស្គាល់តែអក្សរកាត់របស់លោកថា MSO ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ។ យោងតាមលោក Hengky Tomuan Parlindungan Aritonang មន្ត្រីការិយាល័យគយអាកាសយានដ្ឋានមិនបានបញ្ជាក់ថាអ្នកបើកយន្តហោះធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ណាទេ ប៉ុន្តែលេខជើងហោះហើរបានបង្ហាញថាវាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់លោកបានបង្ហាញថាមានសារធាតុញៀនមេតំហ្វេតាមីន MDMA...
75 Views លោក Datuk Seri Anwar Ibrahim បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ៥,០០០ នាក់ទៅវិញបន្ទាប់ពីការចរចាររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបន្ថែមថា មីយ៉ាន់ម៉ាក៏បានយល់ព្រមទទួលជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៣០០,០០០ នាក់ពីបង់ក្លាដែសផងដែរ។ លោក Anwar បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនឹងមិនអត់ធ្មត់ចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរំខានដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ដោយលោកបានណែនាំដល់អគ្គអធិការនគរបាល ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលបង្កការរំខាននៅទីសាធារណៈ៕
85 Views អាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនជនស្វែងរកសិទ្ធិជ្រកកោនរ៉ូហ៊ីងយ៉ាមូស្លីមជាង ១០០ នាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងកូឡាឡាំពួរ ដោយលើកឡើងថាពួកគេកំពុងស្វែងរកការការពារបន្ទាប់ពីត្រូវបានបណ្តេញចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។ ជនភៀសខ្លួន ដែលរួមមានស្ត្រី និងកុមារ បានសារភាពថា ពួកគេត្រូវបានបណ្តេញចេញពីប្រទេសរបស់ពួកគេដោយអ្នកស្រុកក្នុងតំបន់នៅភាគខាងជើងរដ្ឋ Penang ហើយបានធ្វើដំណើរទៅកាន់រដ្ឋធានីម៉ាឡេស៊ីតាមឡានក្រុងពេញមួយយប់ដើម្បីស្វែងរកជំនួយលើការតាំងទីលំនៅថ្មីពី UNHCR។ យោងតាមប៉ូលីស Penang បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ា «បានផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត» ទៅកាន់ទីក្រុងកូឡាឡាំពួរ ដោយមានជំនួយពីអាជ្ញាធររដ្ឋ និងសហព័ន្ធ...
75 Viewsអាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃទី២១កក្កដានេះ បានបញ្ជាឱ្យបិទបរិវេណសាលាអាជីវកម្មមួយដែលបង្កើតឡើងដោយអ្នកវិនិយោគជនជាតិអាម៉េរិក លោក Balaji Srinivasan ពាក់ព័ន្ធការផ្តល់ទីតាំងសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់។ យោងតាម AFP ផ្សាយថា ស្ថាបនិកសាលា Network បានប្រកាសកាលពីសប្តាហ៍មុនថាលោកកំពុងបង្កកគម្រោងវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលបរិវេណសាលាដែលបម្រើដល់ជនអន្តោប្រវេសន៍ឌីជីថលរាប់រយនាក់ ដើម្បីស៊ើបអង្កេតការអះអាងថាខ្លួនកំពុងទទួលជនបរទេសដោយខុសច្បាប់។ យោងតាមលោក Onn Hafiz Ghazi អភិបាលរដ្ឋ Johor បានឱ្យដឹងថា អាជ្ញាធរក្រុងបានដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់សាលា Network ហើយបានបញ្ជាឱ្យវាបញ្ឈប់ប្រតិបត្តិការរួចទៅហើយ។ ទីតាំងសាលា...
97 Viewsនៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី ដោយពលរដ្ឋថៃរំពឹងថានឹងលើកយកបញ្ហាការបិទទីផ្សារបង្គាថៃ និងសុំឲ្យជួយដោះស្រាយអំពើហិង្សានៅភាគខាងត្បូង ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ តាមការផ្សាយរបស់ Amarin TV បានឱ្យដឹងថា លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។ ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យប្រទេសថៃស្រឡាំងកាំង រហូតព្យាយាមជាច្រើនលើកច្រើនសារទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បើកទីផ្សារបង្គាឱ្យប្រទេសវិញ។ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបើកភ្លើងក្រហមសម្រាប់ចរចារជាមួយថៃ។ មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ...
126 Viewsបញ្ហាបង្គាថៃនៅតែមិនទាន់ចប់នៅឡើយ ក្រោយម៉ាឡេស៊ីប្រកាសហាមនាំបង្គារបស់ប្រទេសថៃចូលតាំងពីថ្ងៃទី១ ខែមិថុនា ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសម៉ាឡេស៊ីនឹងលុបចោលបម្រាមនោះ ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែភាគីម៉ាឡេស៊ីបានឆ្លើយតបភ្លាមៗថានៅត្រូវការពន្យារពេលបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៥ ខែកក្កដានេះ។ លោក Suriya បានលើកឡើងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad...
153 Viewsការផ្គត់ផ្គង់បង្គាក្នុងប្រទេសម៉ាឡេស៊ីត្រូវបានធានាថាគ្រប់គ្រាន់ ទោះបីជាប្រទេសនេះបានដាក់បម្រាមជាបណ្តោះអាសន្នលើប្រភេទបង្គាចំនួនប្រាំប្រភេទពីប្រទេសថៃចាប់ពីថ្ងៃទី១ ខែមិថុនាក៏ដោយ។ លោក Datuk Adnan Hussain អគ្គនាយកនៃក្រសួងនេសាទ (DOF) បានបញ្ជាក់ថ្ងៃទី២១ ខែមិថុនានេះថា បង្គារបស់ម៉ាឡេស៊ីក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនរួមមានរដ្ឋឈូងសមុទ្រ កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងអូស្ត្រាលី។ ការផ្គត់ផ្គង់ក្នុងស្រុកនៅតែមានគ្រប់គ្រាន់ ហើយមតិប្រតិកម្មពីកសិករ និងសមាគមទាំងអស់ ពួកគេគាំទ្រការរឹតត្បិតបណ្ដោះអាសន្ននេះ ហើយឥឡូវនេះកំពុងមានគម្រោងបង្កើនសមត្ថភាពផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញបន្ថែម»។ កាលពីឆ្នាំកន្លងទៅ ប្រទេសម៉ាឡេស៊ីបាននាំចូលបង្គាប្រចាំឆ្នាំប្រហែល ១១.០០០ តោនពីប្រទេសថៃ...