102 Viewsមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាដែលបានក្លាយជាប្រធានាធិបតីនៅដើមឆ្នាំនេះ លោក មីន អ៊ុង ឡាំង បានទៅដល់ប្រទេសឡាវនៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសអាស៊ានមួយចាប់តាំងពីទទួលបានតំណែងជាមេដឹកនាំស៊ីវិល។ លោក មីន អ៊ុង ឡាំង បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ ២០២១ នៅពេលដែលលោកបានបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី ដោយឃុំខ្លួនលោកស្រី និងបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍ជាមួយលទ្ធិប្រជាធិបតេយ្យ។ លោកបានគ្រប់គ្រងដោយផ្ទាល់ជាប្រមុខយោធារយៈពេលប្រាំឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីស៊ីវិលនៅខែមេសា បន្ទាប់ពីរៀបចំការបោះឆ្នោតដែលត្រូវបានរារាំងពីឧទ្ទាម ដោយមិនរាប់បញ្ចូលគណបក្សរបស់លោកស្រី ស៊ូជី...
78 Viewsមនុស្សជាង ១០០ ០០០នាក់មកពីគ្រប់ភាគីទាំងអស់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីប្រាំឆ្នាំមុនដែលទម្លាក់លោកស្រី អុង ស៊ានសូជី ចេញពីតំណែងបានធ្វើឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល។ នេះបើតាមអង្គការឃ្លាំមើលជម្លោះប្រដាប់អាវុធ ACLED ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី១ ខែកក្កដា។ តាមការផ្សាយចេញដោយ The Star បានឱ្យដឹងថា មានអ្នកស្លាប់បាត់បង់ជីវិតពាក់ព័ន្ធនឹងជម្លោះចំនួន ១០០ ១១៤នាក់ ចាប់តាំងពីរដ្ឋប្រហារមក។ យ៉ាងណាម៉ិញ មិនមានតួលេខផ្លូវការណាមួយច្បាស់លាស់ និងយកជាផ្លូវការណ៍ឡើយ ប៉ុន្តែក្រុមអ្នកវិភាគចាត់ទុកសង្គ្រាមស៊ីវិលរយៈពេលកន្លះទសវត្សរ៍នេះថាជាជម្លោះដែលកំពុងបន្ត...
100 Viewsមនុស្សជាង ៥.៣០០ នាក់នៅតែជាប់នៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា ជាងមួយឆ្នាំបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបង្ក្រាបពហុជាតិនៅក្នុងតំបន់។ នៅក្នុងលិខិតចុះថ្ងៃទី២២ ខែមិថុនា ទៅកាន់ប៉ូលីសថៃ បណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះនៃការជួញដូរមនុស្ស (CSNHTV) បានលើកឡើងថា អ្នកដែលជាប់ភាគច្រើនគឺជាជនបរទេសដែលត្រូវបានឃុំខ្លួននៅទីតាំងចំនួនបួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងជីវពលមីយ៉ាន់ម៉ា ខណៈថៃជាកន្លែងដ៏ធំបំផុតសម្រាប់បក្សពួកមេក្លោងឧក្រិដ្ឋជនធំៗសម្ងំធ្វើសកម្មភាពចែកចាយ និងបោកប្រាស។ ក្រុមនេះប៉ាន់ប្រមាណថា អ្នកដែលជាប់គាំងរួមមានជនជាតិចិនប្រហែល ១៦០០នាក់ ជនជាតិភូមាប្រហែល ២០០នាក់ ជនជាតិថៃ ២០នាក់ ក៏ដូចជាពលរដ្ឋមកពីប្រទេសហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រេស៊ីល រុស្ស៊ី...
98 Views (ក្រុងបាងកក)៖កងទ័ពភូមិន្ទថៃបានបង្ខំចិត្តបិទសាលាព្រំដែនមួយកន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តតាក បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីថៃ។ យោងតាមអ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា សាលាបានម៉ែកូនកែន ក្នុងស្រុកម៉ែសូត ខេត្តតាក បានផ្អាកថ្នាក់រៀនដោយសារតែស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនភាគខាងលិចថៃ-មីយ៉ាន់ម៉ា។ ដោយបន្ថែមថា កងកម្លាំងថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពព្រំដែន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានពង្រឹងទីតាំងនៅបានមីនឡាប៉ាន និងបានផលលូ ក្នុងខេត្តមីយ៉ាវ៉ាឌី ទល់មុខបានតំបន់ហួយមហាវង្ស ក្នុងខេត្តតាក។ ចាប់តាំងពីថ្ងៃទី ២១-២២ ខែមិថុនា កងកម្លាំងមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមប្រឆាំងជនជាតិភាគតិចនៅក្នុងតំបន់នោះ បណ្តាលឱ្យគ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នាបានធ្លាក់ចូលទៅក្នុងទឹកដីថៃ ដែលជំរុញឱ្យសាលាបានម៉ែកូនកែនបិទជាបណ្ដោះអាសន្ន។ គូសបញ្ជាក់ថា ទោះបីជាធ្លាក់គ្រាប់បែក...
70 Views អ្នកជំនួញជនជាតិអាម៉េរិកម្នាក់ដែលបានសរសេរសៀវភៅអំពីការរស់នៅឆ្លងកាត់រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួននៅពេលលោកវិលត្រឡប់មកប្រទេសអាស៊ីអាគ្នេយ៍វិញ នេះបើយោងតាមការផ្សាយចេញរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនានេះ។ លោក Adam Castillo អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ជាកន្លែងដែលលោកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមួយ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងថា ខ្លួនបានដឹងអំពីរបាយការណ៍អំពីការឃុំខ្លួនជនជាតិអាម៉េរិកម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានការធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែក្តីបារម្ភអំពីភាពឯកជន។ យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Castillo បានទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោក ដែលមានចំណងជើងថា Finding Our Voice អំពីការស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១...