ព័ត៌មានអន្តរជាតិ24 minutes ago
មីយ៉ាន់ម៉ាចាប់ខ្លួនជនជាតិអាម៉េរិកម្នាក់ដែលសរសេរសៀវភៅអំពីរដ្ឋប្រហារយោធា
9 Views អ្នកជំនួញជនជាតិអាម៉េរិកម្នាក់ដែលបានសរសេរសៀវភៅអំពីការរស់នៅឆ្លងកាត់រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួននៅពេលលោកវិលត្រឡប់មកប្រទេសអាស៊ីអាគ្នេយ៍វិញ នេះបើយោងតាមការផ្សាយចេញរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនានេះ។ លោក Adam Castillo អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ជាកន្លែងដែលលោកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមួយ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងថា ខ្លួនបានដឹងអំពីរបាយការណ៍អំពីការឃុំខ្លួនជនជាតិអាម៉េរិកម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានការធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែក្តីបារម្ភអំពីភាពឯកជន។ យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Castillo បានទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោក ដែលមានចំណងជើងថា Finding Our Voice អំពីការស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១...