53 Viewsដោយនិស្សិតៈ អុន ថារិទ្ធ ថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ជំនាញនីតិសាស្រ្ត ,វិទ្យាសាស្រ្តនយោបាយ និង ទំនាក់ទំនងអន្តរជាតិ លោក មីង អ៊ុនឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថ្ងៃទី១១និង ១២ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងទ្វេភាគី និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ បើយោងតាមលោក ជា ធារិទ្ធ...
14 Views ជើងហោះហើរនៅអាកាសយានដ្ឋានដែលមានសកម្មភាពមមាញឹកបំផុតទីពីរក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងរងផលប៉ះពាល់ខ្លាំង ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាបានចោទប្រកាន់ក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ អាកាសយានដ្ឋាន Mandalay គឺជាមជ្ឈមណ្ឌលធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រុមឃ្លាំមើលការវាយប្រហារតាមអាកាសលើជនស៊ីវិល ក៏បានកត់សម្គាល់ផងដែរថា វាជាទីតាំងសម្រាប់យន្តហោះចម្បាំងយោធា។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រភេទ «បំផ្ទុះខ្លួនឯង រឺដ្រូនអត្តឃាត» (suicide drones) ចំនួន ៦ គ្រឿងបានកំណត់គោលដៅលើតំបន់អាកាសយានដ្ឋាន ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុកមួយចំនួន ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ ចំពោះបញ្ហានេះ...
26 Views លោក មីន អ៊ុង ឡាំង មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល នឹងមកបំពេញទស្សនកិច្ចផ្លូវការណ៍នៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចបន្ទាប់ពីជំរុញការទូតក្នុងការកែទម្រង់ឋានៈរដ្ឋាភិបាល។ អតីតមេដឹកនាំយោធារូបនេះ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជា «ក្នុងពេលឆាប់ៗនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក មីន អ៊ុង ឡាំង ដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់។ ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ «កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»...
36 Views (ហូជីមិញ)៖ ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា បានយល់ព្រមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ដោយបានលើកកម្ពស់វិស័យនេះឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចចរចារវាងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង និងប្រធានរដ្ឋវៀតណាម លោក តូ ឡាំ នៅទីក្រុងហាណូយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី៨កញ្ញានេះបានឱ្យដឹងថា មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបង្កើនការចែករំលែកព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗ។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការមិនអនុញ្ញាតឱ្យបុគ្គល...
34 Views មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានក្លាយជាប្រធានាធិបតី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ប្រទេសទាំងពីរបានបញ្ជាក់ថាជាដំណើរទស្សនកិច្ចចុងក្រោយបំផុតលើការជំរុញការទទួលស្គាល់ការទូតក្នុងតំបន់។ លោក មីន អ៊ុង ឡាំង បានបង្កឱ្យមានសង្គ្រាមស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រមុខកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០២១ ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី និងឃុំខ្លួនលោកស្រី។ កាលពីខែមេសា លោកបានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល បន្ទាប់ពីរៀបចំការបោះឆ្នោតដែលមានការរឹតត្បិតខ្លាំង ហើយឥឡូវនេះកំពុងធ្វើការវាយលុកការទូតដើម្បីបញ្ចប់ឋានៈជាឯកតោភាគីរបស់ប្រទេសលោកនៅបរទេស។ ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា លោកនឹងជួបជាមួយប្រធានាធិបតី តូ ឡាំ នៅប្រទេសវៀតណាម...
55 Viewsជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងជំរំរាប់សិបកន្លែងនៅប្រទេសបង់ក្លាដែស បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ទី២៦សីហានេះ ដើម្បីទាមទារឲ្យមានការវិលត្រឡប់ទៅកាន់រដ្ឋកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបរបស់រដ្ឋាភិបាលអស់រយៈពេល ៩ ឆ្នាំមកហើយ។ក្រុមបាតុករបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាសន្តិសុខនៅរដ្ឋ Rakhine ខណៈពួកគេប្រារព្ធអ្វីដែលពួកគេហៅថា «ខួបលើកទី៩ នៃទិវាប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា»។បច្ចុប្បន្ន ជនភៀសខ្លួនជាង ១ លាននាក់មកពីសហគមន៍ជនជាតិភាគតិច និងសាសនារបស់រ៉ូហ៊ីងយ៉ា ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងជំរំដ៏ធំទូលាយជាច្រើនជុំវិញស្រុក Cox’s Bazar នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។ ភាគច្រើននៃពួកគេ បានភៀសខ្លួនឆ្លងកាត់ព្រំដែនក្នុងទ្រង់ទ្រាយធំនៅឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក...
53 Viewsប៉ូលីសថៃបានចាប់ខ្លួនបុរសជនជាតិថៃចំនួន ៤នាក់ ក្រោយបានធ្វើសកម្មភាពចាប់ជម្រិតស្ត្រីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ ចេញពីសណ្ឋាគារក្នុងក្រុងបាងកក ដោយព្យាយាមនាំនាងទៅកាន់ស្រុក Mae Sot ក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា។យោងតាមកាសែត Thai Enquirer បានបញ្ជាក់នៅថ្ងៃទី២៥សីហានេះថា ជនរងគ្រោះកំពុងស្ថិតក្នុងការធ្វើដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានអ្នកស្គាល់គ្នាម្នាក់នៅទីនោះ ល្បួងនាងឱ្យមកកម្សាន្តនៅប្រទេសថៃជាមុនសិន។តាមការរៀបរាប់ ជនសង្ស័យដែលជាអ្នកបើកបរបានទៅទទួលនាងពីសណ្ឋាគារ រួចបន្តទៅទទួលបក្ខពួក ៣នាក់ទៀត ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ចងដៃ និងវាយដំលើរូបនាង។ រថយន្តនោះបានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤ រហូតដល់ខេត្ត...
68 Viewsមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានចេញដំណើរនៅព្រឹកថ្ងៃចន្ទទី១៥សីហានេះ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីទៅជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការលើកឡើងរបស់ទីក្រុងណៃពិដោ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះបានក្លាយជាប្រធានាធិបតីស៊ីវិល។ប្រទេសរុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលគាំទ្រប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល ដែលត្រូវបានប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ១០០,០០០នាក់។ លោក មីន អ៊ុង...
66 Views (ប្រទេសថៃ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម កិច្ចព្រមព្រៀងរើសពលករ លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA)...
78 Viewsអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជាក់ថា អតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួន បានជួបជាមួយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ចំពេលមានក្ដីបារម្ភ អំពីសុខភាពរបស់ស្ត្រីវ័យ ៨១ឆ្នាំ។ម្ចាស់រង្វាន់ណូបែលរូបនេះ ត្រូវបានឃុំខ្លួន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី នៅក្នុងរដ្ឋប្រហារ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្រីក្រនេះធ្លាក់ចូលទៅក្នុងភាពចលាចល។ ចាប់តាំងពីពេលនោះមក ទីតាំងពិតប្រាកដ និងស្ថានភាពសុខភាពរបស់លោកស្រី ស៊ូជី...