74 Viewsខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសនៅខាងក្រៅប៉ុស្តិ៍នគរបាលមួយកន្លែងនៅតំបន់ជ្រលងភ្នំ Swat ប្រទេសប៉ាគីស្ថាន ដោយបានវាយប្រហារនៅជិតហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាដើម្បីតវ៉ា។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែសីហានេះ នៅតំបន់ Kabal ដែលជាទីក្រុងមួយនៅជ្រលងភ្នំក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។យោងតាមលោក Umar Khan មន្ត្រីនគរបាលស្រុក Swat បានឲ្យដឹងថា ជនដៃដល់បំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រឿងផ្ទុះបន្ទាប់ពីបុគ្គលិកនគរបាលបានព្យាយាមបញ្ឈប់ និងតាមរកខ្មាន់បំផ្ទុះគ្រាប់បែករូបនោះនៅច្រកចូលប៉ុស្តិ៍នគរបាល។ អធិការរងនគរបាលស្រុក Swat...
75 Viewsការប្រយុទ្ធគ្នាតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ ខណៈប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ។ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន...
114 Views ការវាយប្រហាររបស់ប៉ាគីស្ថាននៅក្នុងខេត្តភាគខាងកើតចំនួនបីនៃប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់ជនស៊ីវិលចំនួន ៣៦ នាក់និងរបួស ១៦៣ នាក់កាលពីយប់ថ្ងៃទី២៨មិថុនានេះ។ យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់លោក Hamdullah Fitrat បានឱ្យដឹងថា «ការវាយប្រហារដែលបានធ្វើឡើងកាលពីយប់មិញបានបណ្តាលឱ្យជនស៊ីវិលចំនួន ៣៦ នាក់ស្លាប់ រួមទាំងស្ត្រី និងកុមារ ខណៈដែល ១៦៣ នាក់ផ្សេងទៀតបានរងរបួស។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើង និងគ្រឿងផ្ទុះបានកំណត់គោលដៅទីស្នាក់ការកណ្តាលតំបន់នៃកងអនុសេនាធំយោធាប៉ារ៉ាហ្គាយនៅក្នុងទីក្រុងកំពង់ផែការ៉ាជីភាគខាងត្បូងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ទាហានបីនាក់។ កងកម្លាំងសន្តិសុខបានសម្លាប់ខ្មាំងកាំភ្លើងបីនាក់ និងចាប់ខ្លួនម្នាក់ ដែលជាជនជាតិអាហ្វហ្គានីស្ថាន៕