39 Viewsជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លាដែស កំពុងផ្ទុះឡើងយ៉ាងខ្លាំងដោយយមានអ្នកជំងឺសរុប ៤២ ៥៩០នាក់ចូលព្យាបាលនៅមន្ទីរពេទ្យ និង១១៧នាក់បានស្លាប់។ ការកើនឡើងខ្លាំងនៅក្នុងខែកញ្ញា ក្នុងឆ្នាំ២០២៦នេះ កំពុងដាក់សម្ពាធលើមន្ទីរពេទ្យ និងបង្កើនការភ័យខ្លាចថា ជំងឺដែលឆ្លងតាមរយៈសត្វមូសនេះ អាចនឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ ទិន្នន័យពីក្រសួងសុខាភិបាលបង់ក្លាដែស បង្ហាញថា យ៉ាងហោចណាស់ អ្នកជំងឺគ្រុនឈាម៤នាក់ថ្មី បានស្លាប់ និង ១៥៥៨នាក់ផ្សេងទៀត បានចូលព្យាបាលនៅមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុតនៃអ្នកចូលមន្ទីរពេទ្យប្រចាំថ្ងៃ...
70 Viewsប្រទេសបង់ក្លាដែសបានស្នើសុំឱ្យប្រទេសឥណ្ឌាបញ្ជាក់ពីជំហររបស់ខ្លួនលើសុន្ទរកថាដែលបានគ្រោងទុករបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលកំពុងរស់នៅក្នុងទីក្រុងញូវដេលី។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៤សីហានេះថា ការកត់សម្គាល់នេះគឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់ប្រទេសបង់ក្លាដែសចំពោះការបង្ហាញខ្លួនដែលបានគ្រោងទុករបស់លោកស្រី Hasina នៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី៥ ខែសីហា ដែលរៀបចំដោយក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃអាស៊ីខាងត្បូងនៅទីក្រុងញូវដេលី ដែលជាខួបលើក២ឆ្នាំនៃការបះបោរដឹកនាំដោយនិស្សិតដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី។ បញ្ហានេះកើតឡើងនៅពេលដែលទីក្រុងដាកាបន្តស្វែងរកការធ្វើបត្យាប័នរបស់លោកស្រី Hasina ពីប្រទេសឥណ្ឌា ជាកន្លែងដែលបានរស់នៅចាប់តាំងពីរត់គេចខ្លួនពីប្រទេសបង់ក្លាដែសក្នុងខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានសំណុំរឿងជាច្រើនប្រឆាំងនឹងលោកស្រីក៏ដោយ ប៉ុន្តែលោកស្រីនៅតែមានគម្រោងត្រឡប់ទៅប្រទេសបង់ក្លាដែសវិញនៅខែធ្នូនេះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោកស្រី Shama Obaed Islam...
100 Viewsលោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីមានគម្រោងចាកចេញពីប្រទេសឥណ្ឌានៅខែធ្នូ ហើយចុះចូលនឹងតុលាការ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ។ លោកស្រី Hasina ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសបង់ក្លាដែស ហើយគណបក្សរបស់លោកស្រីត្រូវបានហាមឃាត់ បន្ទាប់ពីការបះបោរដ៏ខ្លាំងក្លាប្រឆាំងនឹងការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកស្រីក្នុងឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិចោទថាបានសម្លាប់មនុស្ស១៤០០នាក់។ យ៉ាងណាក៏ដោយលោកស្រី Shama Obaed Islam រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានព្រមានថា លោកស្រី Sheikh Hasina គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។...
88 Viewsទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់នៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយមានមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះទៅរកទីតាំងសុវត្ថិភាព។ បើយោងតាមអង្គភាពAFPបានផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះថា បង់ក្លាដែស ដែលជាប្រទេសដីសណ្តរទំនាបមានទន្លេឆ្លងកាត់ ងាយរងគ្រោះខ្លាំងចំពោះទឹកជំនន់ និងការរអិលបាក់ដីក្នុងរដូវខ្យល់មូសុង ប៉ុន្តែអ្នកវិទ្យាសាស្ត្រថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ព និងកងកម្លាំងឆ្មាំព្រំដែនបានដឹកជញ្ជូនអាហារ ទឹក និងសម្ភារៈចាំបាច់ផ្សេងទៀតតាមទូកទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុកភាគអាគ្នេយ៍។ យោងតាមស្នងការផ្នែកលោក Mohammed Ziauddin បានបញ្ជាក់ថាមានមនុស្សរហូតដល់ ៥០ នាក់បានស្លាប់នៅក្នុងស្រុកឆាតតូក្រាមដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ...
96 Views(ដាកា)៖ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី Sheikh Hasina បានប្រកាសក្តែងៗថានឹងវិលត្រឡប់ទៅប្រទេសបង់ក្លាដែសវិញនៅឆ្នាំនេះ ដោយមិនខ្លាចការកាត់ទោសប្រហារជីវិត ហើយអ្នកស្រីបានប្រកាសថ្កោលទោសការសម្រេចនេះថាជា «ខុសច្បាប់ មិនស្របតាមរដ្ឋធម្មនុញ្ញ និងមានហេតុផលនយោបាយ»។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះ។ លោកស្រី Hasina អាយុ ៧៨ឆ្នាំ ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតបានផ្តួលរំលំលោកស្រីក្នុងខែសីហា ឆ្នាំ២០២៤។ ពេលនោះលោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV ថា លោកស្រីមិនរាថយចំពោះហានិភ័យនោះទេ ហើយនឹងយកឈ្នះគ្រប់ឧបសគ្គ...