150 Views ទីក្រុងមូស្គូ បានចេញសេចក្តីព្រមានដល់ពលរដ្ឋរុស្ស៊ីទាំងអស់ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ ដោយសារមានហានិភ័យខ្ពស់អសន្តិសុខ ក្នុងការតាមចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាម៉េរិក។ យោងតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ថាក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើពលរដ្ឋណាដែលមានការសង្ស័យថា ខ្លួនអាចនឹងត្រូវអាម៉េរិកតាមដាន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺមិនគួរឈានជើងចូលទឹកដីថៃ សូម្បីតែការហោះហើរឆ្លងកាត់ ដើម្បីប្តូរជើងហោះហើរក៏ដោយ។ ជាមួយគ្នានេះ រុស្ស៊ីក៏បានចោទប្រកាន់ចារកម្មអាម៉េរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ដើម្បីប្រមាញ់ចាប់ខ្លួនជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ ដោយមិនបានឆ្លងកាត់អាជ្ញាធរថៃឡើយ។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Denis Obrezko...
159 Views ភាគខាងត្បូងប្រទេសថៃ កំពុងជួបភាពវឹកវរបន្ទាប់ពីការវាយប្រហារពីសំណាក់ក្រុមផ្តាច់ខ្លួននៅក្នុងខេត្ត Pattani ដោយការដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡាដ៏ធំមួយភាគខាងត្បូងនៃប្រទេសថៃ។ តាមការផ្សាយរបស់ Khaosod, ក្នុងការវាយប្រហារចុងក្រោយរបស់ក្រុមផ្តាច់ខ្លួននៅថ្ងៃទី១៥មិថុនានេះ បានដុតកម្ទេចរោងចក្រផលិតផ្ទាំងសូឡា របស់ក្រុមហ៊ុន Gunkul Solar Power Generation Co., Ltd នៅឃុំ Talo Kapo នៃស្រុក Yaring នាវេលាម៉ោង ៣:៤៥ នាទី។ បញ្ជាការដ្ឋានជួរមុខ ភូមិភាគ៤ នៃបញ្ជាការដ្ឋានប្រតិបត្តិការរក្សាសន្តិសុខផ្ទៃក្នុង របស់ប្រទេសថៃ បានបញ្ជាក់ថា ការដុតបំផ្លាញនេះ បង្កការខូចខាតយ៉ាងដំណំដល់រោងចក្រ ហើយមានចេតនាកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ ជំរុញឲ្យមានចលាចល។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ ឬរបួសរបួសនោះទេ ហើយសមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនបង្កដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស។ ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីវិបត្តិនយោបាយ និងសាសនាមនុស្សជាង ៧.៦៨៣ នាក់ត្រូវបានសម្លាប់ និង ១៤.៤១៥ នាក់រងរបួស នៅក្នុងជម្លោះបំបែកខ្លួនដ៏យូរអង្វែងនៅទូទាំងខេត្តព្រំដែនភាគខាងត្បូងចាប់តាំងពីឆ្នាំ ២០០៤>...
146 Views (ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។ ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។ យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។ បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem...
129 Views (ក្រុងបាងកក)៖ ព្រះនាងបាជរ៉ាគីទីយ៉ាបា ណារិនឌីរ៉ា ទេពយ៉ាវ៉ាទី ជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា នេះបើយោងតាមការប្រកាសរបស់ព្រះរាជវាំងនៅថ្ងៃទី១២ ខែមិថុនានេះ បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។ ព្រះនាង ទេពយ៉ាវ៉ាទី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបាត់បង់ស្មារតីភ្លាមៗដែលបណ្តាលមកពីជំងឺបេះដូង ខណៈពេលកំពុងយាងទៅទស្សនាខេត្តនគររាជសីមា ភាគឦសាន។ ព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីបាងកក ដើម្បីសង្គ្រោះបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃបានឱ្យដឹងថា...
198 Views (ក្រុងបាងកក)៖ មុនការបោះឆ្នោតសកលនៅប្រទេសថៃនៅខែកុម្ភៈ អ្នកនយោបាយថៃ អានុទីន តែងតែមករាក់ទាក់ និងដោះស្រាយបញ្ហាបំពុលឱ្យប្រជាកសិករនៅខេត្តអយុធ្យា ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីបាងកក ដើម្បីបង្កើនសម្លេងសន្លឹកឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីថៃ។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនានេះថា កសិករថៃកំពុងតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ខណៈដែលការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជីដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃអង្ករ ធ្វើឱ្យកសិករខឹងសម្បារ បានស្រែកក្រែងៗថា «នៅពេលដែលពួកគេឈ្នះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី ពួកគេបានបាត់ខ្លួន រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះទេ»។ តម្លៃប្រេងម៉ាស៊ូតលក់រាយនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងជាង ៦០%...
140 Views ចំណីអាហារគ្មានអនាម័យ និងគ្មានគុណភាព នៅតែជាបញ្ហាប្រឈមដ៏ធំមួយក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនៃគណៈកម្មាធិការអាហារ និងឱសថ (FDA) នៅថ្ងៃទី៩ ខែមិថុនានេះ បានបើកប្រតិបត្តិការបង្ក្រាបសង្វាក់ផលិតកម្មចំណីអាហារខុសច្បាប់ដ៏ធំមួយកន្លែង នៅក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani។ ការឆ្មក់ឆែកឆេរបានលាតត្រដាងពីការលួចលាក់ផលិតសាច់ប៉ាតេជ្រូក សាច់ប៉ាតេមាន់ និងប្រហិតគ្រប់ប្រភេទ នៅក្នុងទីតាំងដែលគ្មានអនាម័យ គ្មានស្តង់ដារបច្ចេកទេស និងគ្មានការអនុញ្ញាតស្របច្បាប់ពីខាងក្រសួងសុខាភិបាលថៃឡើយ។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញទំនិញក្លែងបន្លំ...
169 Views (ក្រុងបាងកក)៖ ខេត្តរហូតដល់ទៅ ៤០ក្នុងប្រទេសថៃ បានប្រកាសឱ្យត្រូវត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី នៅពាក់កណ្តាល សប្តាហ៍នេះ។ យោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី៣ ខែមិថុនានេះថា ខេត្តទាំងនេះ ត្រូវត្រៀមខ្លួន ជាពិសេសបណ្តាខេត្តភាគខាងត្បូង និងខាងកើត ដែលត្រូវព្យាករថា នឹងរងគ្រោះខ្លាំងជាងគេ។ ខេត្តទាំងនេះ នឹងត្រូវវាយប្រហារខ្លាំងដោយព្យុះភ្លៀង បង្កឲ្យមានជំនន់ ខ្យល់កន្ត្រាក់ និងបំណាក់ដី ពិសេសតំបន់នៅតាមជួរភ្នំ។ នាយកដ្ឋានថៃអះអាងថា ខេត្តនៅភាគខាងត្បូង ដែលនឹងរងគ្រោះធ្ងន់មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung និង Songkhla ចំណែកខាងកើតមាន Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។...
144 Views (ក្រុងបាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីទោសជាប់ពន្ធនាគារដែលនៅសល់របស់លោក ក្រោមការលើកលែងទោសពីព្រះមហាក្សត្រ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានបញ្ជាក់នៅថ្ងៃទី៣ ខែមិថុនានេះ។ លោក ថាក់ស៊ីន ដែលត្រូវបានដោះលែងដោយលក្ខខណ្ឌលើកលែងទោសកាលពីខែមុន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រាំបីខែ ខណៈនៅសល់តែជាងបីខែទៀតប៉ុណ្ណោះ លើទោសមួយឆ្នាំរបស់លោក ដែលត្រូវផុតកំណត់នៅខែកញ្ញា។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រទានការលើកលែងទោសដល់អ្នកទោស ដើម្បីអបអរសាទរខួបកំណើតរបស់ម្ចាស់ក្សត្រីយានី Suthida នៅថ្ងៃទី៣...
183 Views (ប្រទេសថៃ)៖ ក្រុមអ្នកចិញ្ចឹមបង្គាថៃ នៅថ្ងៃ៣១ ឧសភានេះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ចេញមុខអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ជាបណ្តោះអាសន្ន។ ក្រុមអាជីវករ បានព្រមានថា វិធានការភ្លាមៗដោយគ្មានការជូនដំណឹងមុន អាចនឹងធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានធ្លាក់ចុះខ្លាំង។ ជាមួយគ្នានេះលោក Ekkapoj Yodpinit ប្រធានសមាគមបង្គាថៃ និងលោក Aphichit Warakit អគ្គលេខាធិការនៃសម្ព័ន្ធអ្នកចិញ្ចឹមបង្គាថៃ បានដាក់លិខិតរួមគ្នាមួយ...
202 Views (ក្រុងបាំងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព បានវិលត្រឡប់ទៅដល់គេហដ្ឋាន «ចាន់សុងឡា» វិញហើយនៅថ្ងៃច័ន្ទ ក្រោយទទួលបានការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៨ខែ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្រៅឃុំនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់មន្ត្រីជំនាញ ដោយកំណត់នូវលក្ខខណ្ឌចំនួន ១១ ចំណុចដូចខាងក្រោម៖ ១. ត្រូវស្នាក់នៅតាមអាសយដ្ឋានដែលអាជ្ញាធរបានអនុម័ត ជាមួយអ្នកធានាដែលបានកំណត់ ២. ត្រូវគោរពច្បាប់ និងចៀសវាងរាល់អំពើខុសច្បាប់ ៣....