162 Viewsរថយន្តយោធាមួយគ្រឿងដែលដឹកទាហានម៉ារីនថៃបានក្រឡាប់ក្នុងស្ថានភាពភ្លៀងធ្លាក់នៅភាគខាងកើតខេត្តរ៉ាយ៉ុងកាលពីថ្ងៃទី១កក្កដានេះ បណ្តាលឲ្យទាហាន ២០ នាក់រងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១៤:០០ នៅលើផ្លូវសុខុមវិទ្ធជិតផ្សារខាវឌីនក្នុងស្រុកខ្លាង។ បើយោងតាមអង្គភាពខោស៊ត បានឱ្យដឹងថា ក្បួនរថយន្តមួយគ្រឿងមកពីកងវរសេនាធំកាំភ្លើងធំកងម៉ារីន ដែលមានរថយន្តយោធាធំចំនួនពីរគ្រឿង និងឡានក្រុងមួយគ្រឿង កំពុងវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួននៅសាតាហ៊ីប ខេត្តឈុនបុរី បន្ទាប់ពីបំពេញភារកិច្ចជាមួយបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត។ នៅពេលដែលក្បួនរថយន្តឆ្លងកាត់តំបន់នោះក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង រថយន្តនាំមុខបានរអិលធ្លាក់ផ្លូវ ហើយក្រឡាប់បណ្តាលឲ្យទាហានបីនាក់រងរបួស។ មួយសន្ទុះក្រោយមក រថយន្តយោធាទីពីរបានបាត់បង់ការគ្រប់គ្រង ហើយមិនអាចជាន់ហ្វ្រាំងបានទាន់ពេលវេលា ក៏បុកជាមួយផ្នែកខាងក្រោយរថយន្តដែលចត និងបុករថយន្តភីកអាប់ស៊ីវិលមួយគ្រឿងពីចំហៀង។ ទាហាន ១៧...
101 Views(ឈៀងរ៉ាយ)៖ អាជ្ញាធរឡាវប្រចាំខេត្តបកែវ កាលពីថ្ងៃ៣០ ខែមិថុនានេះ បានប្រគល់ខ្លួនជនជាតិថៃចំនួន ២៤នាក់ (បុរស ១៥នាក់ និងស្ត្រី ៩នាក់) ជូនដល់សមត្ថកិច្ចថៃ នៅឯស្ពានមិត្តភាពថៃ-ឡាវទី៤ ក្នុងខេត្តឈៀងរ៉ាយ បន្ទាប់ពីពួកទាំងនោះជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ (Call Center Scam)។ នេះបើតាមយោងតាមការចេញផ្សាយរបស់កាសែតThe Thaiger នៅថ្ងៃទី២ ខែមិថុនានេះ។ ក្នុងចំណោមមនុស្សទាំង ២៤នាក់នោះ មាន ២នាក់ជាជនសង្ស័យមានដីកាចាប់ខ្លួនស្រាប់ពីបទឆបោក...
141 Views(ក្រុងស៊ីដនី)៖ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃម្នាក់ត្រូវបានចោទប្រកាន់ពីបទនាំចូលហេរ៉ូអ៊ីនជាងមួយគីឡូក្រាម (២.២ ផោន) ចូលទៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់ទុកក្នុងកាបូបស្ពាយ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី៣០ ខែមិថុនានេះ។ ស្ត្រីអាយុ ២៦ ឆ្នាំរូបនេះ ដែលកំពុងធ្វើការជាអ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិថៃអ៊ែរវ៉េ (THAI.BK) នៅពេលដែលនាងមកដល់អាកាសយានដ្ឋានមែលប៊ន នៅថ្ងៃទី២៥ ខែមិថុនា មានកាបូបស្ពាយចំនួន ១២ ត្រូវបានត្រួតពិនិត្យដោយមន្ត្រីព្រំដែន។ បន្ទាប់មកបានរកឃើញហេរ៉ូអ៊ីន ដែលលាក់ទុកក្នុងថង់តូចៗ មានតម្លៃប្រមាណ ៥០០,០០០...
147 Viewsសំណុំរឿងដ៏ជូរចត់មួយនៅក្នុងតុលាការដែលធ្វើឲ្យសមាជិកនៃគ្រួសារអ្នកមានបំផុតមួយរបស់ប្រទេសថៃប្រឆាំងនឹងគ្នាទៅវិញទៅមក កំពុងលើកឡើងនូវសំណួរជាច្រើនជុំវិញច្បាប់ដែលមានអាយុកាលមួយសតវត្សរ៍ ដែលពង្រឹងតម្លៃប្រពៃណីនៃការគោរពប្រតិបត្តិ និងឋានានុក្រម។ យោងតាមអង្គភាព AP បានឱ្យដឹងថា វិធានការនេះជា «ច្បាប់កូនដែលមិនដឹងគុណ» មានបំណងការពារឪពុកម្តាយពីកូនដែលមិនដឹងគុណ។ ច្បាប់នេះអនុញ្ញាតឱ្យពួកគេដកហូតអំណោយ ប្រសិនបើកូនចៅរបស់ពួកគេត្រូវបានចាត់ទុកថាមិនដឹងគុណ រំលោភបំពានរាងកាយ ធ្វេសប្រហែសមិនមើលថែឪពុកម្តាយក្នុងវ័យចំណាស់ ឬត្រូវទទួលខុសត្រូវចំពោះការខូចខាតកេរ្តិ៍ឈ្មោះធ្ងន់ធ្ងរ។ ឥឡូវនេះលោក Siranudh “Psi” Scott ដែលជាសមាជិកជំនាន់ទីបួននៃគ្រួសារមហាសេដ្ឋីនៃចក្រភពស្រាបៀរ Singha របស់ប្រទេសថៃ កំពុងត្រូវបានម្តាយរបស់គាត់ប្តឹង។ នៅក្នុងខែឧសភា លោកបានបង្កឱ្យមានព្យុះនៃភាពចម្រូងចម្រាសមួយ...
133 Viewsតុលាការថៃ នៅថ្ងៃទី២៤មិថុនានេះ បានកាត់ទោសតារាចម្រៀងម្នាក់ដែលមានរហស្សនាមថា Michael Jackson របស់ប្រទេសថៃឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទសម្លាប់មនុស្សពីរនាក់ពេលកំពុងបើកបរពេលស្រវឹង។ ជនជាប់ចោទ Manasawin Nantasen ដែលត្រូវបានគេស្គាល់ថាជា Tik Shiro បានល្បីល្បាញនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដោយសារមួក fedora ដ៏ល្បី អាវស្បែក និងចលនារាំដ៏រលូន ដែលទទួលបានការប្រៀបធៀបទៅនឹងតារាចម្រៀងពិភពលោក Michael Jackson។...
158 Viewsមនុស្សជាង ៥.៣០០ នាក់នៅតែជាប់នៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា ជាងមួយឆ្នាំបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបង្ក្រាបពហុជាតិនៅក្នុងតំបន់។ នៅក្នុងលិខិតចុះថ្ងៃទី២២ ខែមិថុនា ទៅកាន់ប៉ូលីសថៃ បណ្តាញសង្គមស៊ីវិលសម្រាប់ជំនួយជនរងគ្រោះនៃការជួញដូរមនុស្ស (CSNHTV) បានលើកឡើងថា អ្នកដែលជាប់ភាគច្រើនគឺជាជនបរទេសដែលត្រូវបានឃុំខ្លួននៅទីតាំងចំនួនបួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងជីវពលមីយ៉ាន់ម៉ា ខណៈថៃជាកន្លែងដ៏ធំបំផុតសម្រាប់បក្សពួកមេក្លោងឧក្រិដ្ឋជនធំៗសម្ងំធ្វើសកម្មភាពចែកចាយ និងបោកប្រាស។ ក្រុមនេះប៉ាន់ប្រមាណថា អ្នកដែលជាប់គាំងរួមមានជនជាតិចិនប្រហែល ១៦០០នាក់ ជនជាតិភូមាប្រហែល ២០០នាក់ ជនជាតិថៃ ២០នាក់ ក៏ដូចជាពលរដ្ឋមកពីប្រទេសហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ប្រេស៊ីល រុស្ស៊ី...
145 Views (ក្រុងបាងកក)៖កងទ័ពភូមិន្ទថៃបានបង្ខំចិត្តបិទសាលាព្រំដែនមួយកន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តតាក បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីថៃ។ យោងតាមអ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា សាលាបានម៉ែកូនកែន ក្នុងស្រុកម៉ែសូត ខេត្តតាក បានផ្អាកថ្នាក់រៀនដោយសារតែស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនភាគខាងលិចថៃ-មីយ៉ាន់ម៉ា។ ដោយបន្ថែមថា កងកម្លាំងថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពព្រំដែន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានពង្រឹងទីតាំងនៅបានមីនឡាប៉ាន និងបានផលលូ ក្នុងខេត្តមីយ៉ាវ៉ាឌី ទល់មុខបានតំបន់ហួយមហាវង្ស ក្នុងខេត្តតាក។ ចាប់តាំងពីថ្ងៃទី ២១-២២ ខែមិថុនា កងកម្លាំងមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមប្រឆាំងជនជាតិភាគតិចនៅក្នុងតំបន់នោះ បណ្តាលឱ្យគ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នាបានធ្លាក់ចូលទៅក្នុងទឹកដីថៃ ដែលជំរុញឱ្យសាលាបានម៉ែកូនកែនបិទជាបណ្ដោះអាសន្ន។ គូសបញ្ជាក់ថា ទោះបីជាធ្លាក់គ្រាប់បែក...
150 Viewsការផ្គត់ផ្គង់បង្គាក្នុងប្រទេសម៉ាឡេស៊ីត្រូវបានធានាថាគ្រប់គ្រាន់ ទោះបីជាប្រទេសនេះបានដាក់បម្រាមជាបណ្តោះអាសន្នលើប្រភេទបង្គាចំនួនប្រាំប្រភេទពីប្រទេសថៃចាប់ពីថ្ងៃទី១ ខែមិថុនាក៏ដោយ។ លោក Datuk Adnan Hussain អគ្គនាយកនៃក្រសួងនេសាទ (DOF) បានបញ្ជាក់ថ្ងៃទី២១ ខែមិថុនានេះថា បង្គារបស់ម៉ាឡេស៊ីក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនរួមមានរដ្ឋឈូងសមុទ្រ កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងអូស្ត្រាលី។ ការផ្គត់ផ្គង់ក្នុងស្រុកនៅតែមានគ្រប់គ្រាន់ ហើយមតិប្រតិកម្មពីកសិករ និងសមាគមទាំងអស់ ពួកគេគាំទ្រការរឹតត្បិតបណ្ដោះអាសន្ននេះ ហើយឥឡូវនេះកំពុងមានគម្រោងបង្កើនសមត្ថភាពផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញបន្ថែម»។ កាលពីឆ្នាំកន្លងទៅ ប្រទេសម៉ាឡេស៊ីបាននាំចូលបង្គាប្រចាំឆ្នាំប្រហែល ១១.០០០ តោនពីប្រទេសថៃ...
143 Views (ប្រទេសថៃ)៖ ក្រសួងដឹកជញ្ជូនថៃ បានចាប់ផ្តើមពិនិត្យលើវិធានការដោះស្រាយវិបត្តិអត់ការងារធ្វើដ៏គួរឱ្យព្រួយបារម្ភ របស់ក្រុមអ្នកបើកបរយន្តហោះ (Pilots) ជនជាតិថៃ បន្ទាប់ពីទិន្នន័យចុងក្រោយបង្ហាញថា មានអ្នកបើកបរយន្តហោះរហូតដល់ ១,៧៣៦ នាក់កំពុងគ្មានការងារធ្វើ និង ១,២១៩ នាក់ទៀតកំពុងរង់ចាំឱកាសការងារ ក្នុងស្ថានភាពដែលទីផ្សារកម្លាំងពលកម្មផ្នែកនេះកំពុងលើសតម្រូវការ (Oversupply) យ៉ាងខ្លាំង។ យោងតាមលោក ភ័ទ្រពង្ស ភ័ទ្រប្រសិទ្ធ (Phattrapong Phattraprasit) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់ថា វិបត្តិនេះបានស្តែងឱ្យឃើញពីបញ្ហាមួយចំនួន...
201 Views (ទីក្រុងភ្នំពេញ/ក្រុងបាងកក)៖ ភាគីថៃបានសម្រេចយកអ្នកជំនាញ២នាក់មកពីអាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់ ដើម្បីឈរតតាំងជាមួយប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដ៏យូរអង្វែងមួយ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានបញ្ជាក់នៅថ្ងៃទី១៦ ខែមិថុនានេះ។ កាលពីដើមខែនេះ កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ ដោយឯកតោភាគី។ យោងតាមការស្រាវជ្រាវរបស់នេត្រាផុស បានរកឃើញថា អ្នកជំនាញច្បាប់ជនជាតិអាល្លឺម៉ង់ Rüdiger Wolfrum បានបម្រើការជាចៅក្រម ITLOS ពីឆ្នាំ...