96 Viewsមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃក្នុងខែសីហានេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ខណៈដែលទីក្រុងបាងកកកំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរតាមបណ្តោយព្រំដែន ដែលគ្រាប់កាំភ្លើង និងមីស៊ីលរបស់ទ័ពការែនមីយ៉ាន់ម៉ា តែងតែធ្លាក់ចូលទឹកដីថៃញឹកញ៉ាប់។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់នៅថ្ងៃទី១៥ ខែកក្កដានេះ។ លោក មីន អ៊ុង ឡាំង អតីតមេដឹកនាំយោធា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានទម្លាក់មេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុង...
134 Viewsក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នករួចជីវិតបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោងជិត១២យប់ កាលពីថ្ងៃអាទិត្យ ទី១២ កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។ ថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na...
100 Viewsអគ្គីភ័យបានឆេះឆាបបារមួយកន្លែងក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់កាលពីយប់ថ្ងៃអាទិត្យម្សិលម៉ិញនេះ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣កក្កដានេះ។ លោក អនុទីន បានបញ្ជាក់នៅកន្លែងកើតហេតុថា «សាកសពចំនួន ២៧ នាក់ត្រូវបានដឹកចេញ ខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យកំពុងពិនិត្យមើលស្ថានភាពរបស់ពួកគេ»។ លោកបន្តថា ជនរងគ្រោះភាគច្រើនបានរត់ទៅខាងក្រោយ ទៅចូលបង្គន់ដែលគ្មានច្រកចេញដោយសារភ័យស្លន់ស្លោពេក។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុនៃការឆេះនេះដោយសារផ្សែងចេញពីឧបករណ៍បំបែកសៀគ្វីនៅជិតឆាក បន្ទាប់មកអគ្គិសនីបានដាច់ ហើយក៏ផ្ទុះឡើងតែម្តង។ នេះមិនមែនជាលើកទីមួយទេដែលឧប្បត្តិហេតុបែបនេះបានកើតឡើង កាលពីបួនឆ្នាំមុន...
164 Viewsប្រវត្តិសាស្ត្រខ្មែរ-ថៃ៖ ការយល់ដឹងអំពីជម្លោះ និងទំនាក់ទំនងក្នុងអតីតកាល ប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ មានទាំងដំណាក់កាលនៃការសហការ ការផ្លាស់ប្តូរវប្បធម៌ និងជម្លោះក្នុងសម័យផ្សេងៗ។ ប្រធានបទនេះនៅតែជាបញ្ហាដែលមានការពិភាក្សាយ៉ាងទូលំទូលាយក្នុងវិស័យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។ នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់អំពី៖ វីដេអូនេះមានគោលបំណងអប់រំ និងលើកកម្ពស់ការសិក្សាប្រវត្តិសាស្ត្រប្រកបដោយការគិតវិភាគ។ ខ្លឹមសារនេះមិនមានគោលបំណងជំរុញការស្អប់ខ្ពើម ឬភាពប្រឆាំងចំពោះជាតិ ឬប្រជាជនណាមួយឡើយ។ #ប្រវត្តិសាស្ត្រខ្មែរ #កម្ពុជា #ថៃ #ទំនាក់ទំនងអន្តរជាតិ #ជម្លោះព្រំដែន #khmerhistory #cambodia #thailand...
97 Viewsនៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី ដោយពលរដ្ឋថៃរំពឹងថានឹងលើកយកបញ្ហាការបិទទីផ្សារបង្គាថៃ និងសុំឲ្យជួយដោះស្រាយអំពើហិង្សានៅភាគខាងត្បូង ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ តាមការផ្សាយរបស់ Amarin TV បានឱ្យដឹងថា លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។ ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យប្រទេសថៃស្រឡាំងកាំង រហូតព្យាយាមជាច្រើនលើកច្រើនសារទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បើកទីផ្សារបង្គាឱ្យប្រទេសវិញ។ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបើកភ្លើងក្រហមសម្រាប់ចរចារជាមួយថៃ។ មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ...
109 Viewsស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា រឹតតែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសាហាវទៅៗ។ ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែក ជាង ៣០គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។ នេះបើយោងតាមការផ្សាយរបស់អង្គភាពAmarin TV នៅថ្ងៃទី៦ ខែកក្កដានេះ។ យន្តហោះ Y-12 របស់មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើបន្ទាយក្រុមការ៉ែន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ Thicha Lae នៃឃុំ Wa Lae Mai ស្រុក Myawaddy ចម្ងាយប្រហែល ៣គីឡូម៉ែត្រពី ភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។...
126 Viewsបញ្ហាបង្គាថៃនៅតែមិនទាន់ចប់នៅឡើយ ក្រោយម៉ាឡេស៊ីប្រកាសហាមនាំបង្គារបស់ប្រទេសថៃចូលតាំងពីថ្ងៃទី១ ខែមិថុនា ខណៈរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Suriya Jungrungreangkit បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ប្រទេសម៉ាឡេស៊ីនឹងលុបចោលបម្រាមនោះ ក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែភាគីម៉ាឡេស៊ីបានឆ្លើយតបភ្លាមៗថានៅត្រូវការពន្យារពេលបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៥ ខែកក្កដានេះ។ លោក Suriya បានលើកឡើងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក Mohamad...
182 Viewsប្រទេសឥណ្ឌូណេស៊ី បានរឹងអូសកញ្ឆា សរុបទម្ងន់ ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ ដែលជនល្មើសប្រុងយកទៅចែកចាយនៅតាមបណ្តាទីក្រុងធំៗ រួមមានទីក្រុងហ្សាការតា និងកោះបាលីជាដើម។នេះបើយោងតាមការផ្សាយរបស់ The Straits Times នៅថ្ងៃទី៣ ខែកក្កដានេះ។ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ ឥណ្ឌូណេស៊ី បានឲ្យដឹងថា កញ្ឆាទាំងនោះ ត្រូវរឹបអូសបាន ក្នុងខេត្ត ជ្វាខាងកើត ដោយវាជាប្រភេទផ្កាកញ្ឆាក្រៀម ដែលគេយកទៅផលិតបារីអេឡិចត្រូនិក (Vape)។ វាត្រូវបានលាក់ក្នុងវ៉ាលិស និងប្រអប់ជ័រ ពេលលួចដឹកមកពីប្រទេសថៃ។ ដោយបន្ថែមថា ក្រុមរត់ពន្ធគឺជាបណ្តាញជួញដូរគ្រឿងញៀន ដែលទើបបង្កើតថ្មី ហើយក្នុងនោះ មានគ្នា ១២នាក់ រួមទាំងជនបរទេសផងដែរ។ គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដោយអនុវត្តគោលនយោបាយ គ្មានការអត់ឱនចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។ ជនល្មើស អាចប្រឈមមុខនឹងការដាក់ពន្ធនាគាររយៈពេលវែង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់កាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់ទៀតផង៕
141 Viewsចំនួនព្រះសង្ឃដែលបានសុគតបានកើនឡើងដល់ ១០ អង្គ បន្ទាប់ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តភីកអាប់បុករះក្បួនដង្ហែព្រះពុទ្ធសាសនានៅប្រទេសថៃ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី៣ ខែកក្កដានេះ។ មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែព្រះសង្ឃមានសង្ឃដីការថា រថយន្តនោះរេចង្កូតមុនពេលធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមព្រះសង្ឃតែម្ដង។ ក្រុមព្រះសង្ឃ ៣៥ អង្គ និងពុទ្ធបរិស័ទ ៥ នាក់កំពុងដើរធម្មយាត្រានេះបានចាប់ផ្តើមនិមន្តពីខេត្ត Mukdahan ទៅកាន់ខេត្ត Ubon Ratchathani ដែលមានចម្ងាយ...
103 Viewsយ៉ាងហោចណាស់មានព្រះសង្ឃ ៨ អង្គបានសុគតនៅថ្ងៃព្រឹកថ្ងៃទី២ ខែកក្កដានេះ បន្ទាប់ពីក្មេងប្រុសជនជាតិថៃអាយុ ១១ឆ្នាំម្នាក់ បានបើករថយន្តភីកអាប់មួយគ្រឿងបុករះលើព្រះសង្ឃ ដែលកំពុងនិមន្តបិណ្ឌបាត្រតាមភូមិ នៅភាគឦសាននៃប្រទេសថៃ។ ព្រះសង្ឃ ៥ អង្គបានសុគតនៅកន្លែងកើតហេតុ ខណៈដែលព្រះសង្ឃ ៣ អង្គផ្សេងទៀតបានសុគតនៅមន្ទីរពេទ្យ ស្របពេលព្រះសង្ឃ ១៣ អង្គផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមអភិបាលខេត្ត Mukdahan លោក Worrayan Boonnarat។ យោងតាមប៉ូលីសមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ននេះក្មេងប្រុសរូបនេះត្រូវបានចាប់ជាប់ឃុំឃាំង។...