ព័ត៌មានអន្តរជាតិ1 month ago
ឆេះសណ្ឋាគារឆ្នេរ! ទេសចរជិត ២ពាន់នាក់ត្រូវជម្លៀសបន្ទាន់ នៅសាធារណរដ្ឋដូមីនីកែន
89 Viewsភ្ញៀវទេសចរជិត ១៧០០ នាក់ត្រូវបានជម្លៀសចេញដោយសារតែអគ្គីភ័យដ៏ធំមួយនៅសណ្ឋាគារមួយក្នុងរមណីយដ្ឋានឆ្នេរខ្សាច់ Bayahibe របស់ប្រទេសដូមីនីកែន នេះបើយោងតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់នៅថ្ងៃទី១៩ ខែមិថុនានេះ។ សេវាកម្មសង្គ្រោះបន្ទាន់ DAEH បានឱ្យដឹងថា អ្នកដែលរងផលប៉ះពាល់រួមមានភ្ញៀវ អ្នកទស្សនា និងអ្នកសង្គ្រោះបន្ទាន់។ ការសង្កេតបឋមបង្ហាញថា ភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដោយសារលក្ខណៈងាយឆេះនៃផ្នែកខ្លះនៃរចនាសម្ព័ន្ធដំបូលធ្វើពីដើមត្នោត ក៏ដូចជាស្ថានភាពខ្យល់។ សាធារណរដ្ឋដូមីនីកែន ដែលល្បីល្បាញដោយសារទឹកថ្លា និងឆ្នេរខ្សាច់ពណ៌ស គឺជាគោលដៅទេសចរណ៍កំពូលរបស់តំបន់ការ៉ាប៊ីន ដោយទទួលបានភ្ញៀវទេសចរប្រហែល ៥.៦ លាននាក់ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ៕