68 Views ព្យុះទីហ្វុង Dujuan បានវាយប្រហារគ្របដណ្តប់លើប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ៥ នាក់រងរបួសនៅក្នុងប្រទេសជប៉ុន ខណៈដែលផ្ទះសម្បែងរាប់ពាន់ខ្នងនៅជិតទីក្រុងតូក្យូនៅតែគ្មានអគ្គិសនីប្រើប្រាស់។ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២២កញ្ញានេះថា នៅពេលព្រឹក ព្យុះទីហ្វុងបានផ្លាស់ទីចេញពីឆ្នេរសមុទ្រជប៉ុនចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យអាជ្ញាធរលុបចោល ឬបន្ថយកម្រិតនៃការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។ ព្យុះ Dujuan ក៏បានបង្ខំឱ្យមានការបិទទ្វារមុនកាលកំណត់នូវពិព័រណ៍ពាណិជ្ជកម្មហ្គេមវីដេអូដ៏ធំបំផុតមួយរបស់ពិភពលោក ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីផងដែរ។ ប្រទេសជប៉ុនតែងតែជួបប្រទះព្យុះទីហ្វុងខ្លាំងក្លានៅចុងរដូវក្តៅ និងដើមរដូវស្លឹកឈើជ្រុះ ហើយព្យុះផ្សេងទៀតនៅក្នុងរដូវកាលនេះក៏បានរំខានដល់ព្រឹត្តិការណ៍មួយចំនួននៃកីឡាអាស៊ី (Asian...
72 Viewsថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម HIGASHINO Hideki សមាជិកព្រឹទ្ធសភា ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅទីបញ្ជាការ CMAC ភ្នំពេញ។ មានការបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែល CMAC សម្រេចបានក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ។លទ្ធផលដែលលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ប្រាប់ទៅកាន់ប្រតិភូព្រឹទ្ធសភាជប៉ុនរួមមាន៖ ១. បញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលបោសសម្អាតមីន ២....
64 Views ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។ យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។ ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ...
95 Viewsលោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា បាននិយាយថា ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក្នុង រយៈពេលមួយឆ្នាំ។លោកបានលើកឡើងពីការពង្រឹងយោធារបស់ប្រទេសជប៉ុនឡើងវិញ ដែលមានលក្ខណៈស្វែងរកការសងសឹក។ លោកបានលើកឡើងថា «មានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ដែលប្រទេសជប៉ុនមានសមត្ថភាពផ្គុំឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ។ វោហាសាស្ត្រដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខណ្ឌទូលំទូលាយនៃយុទ្ធសាស្ត្រតំបន់ និងសកលលោករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមាននិន្នាការទៅរកការចូលរួមដោយផ្ទាល់»៕
83 Viewsមនុស្សប្រហែល ១,៨០០ នាក់បានមកជួបជុំគ្នានៅភាគខាងជើងប្រទេសជប៉ុនកាលពីចុងសប្តាហ៍មុន ដើម្បីទាញប៉មប្រាសាទទម្ងន់ ៣៦០ តោនឲ្យជិតកន្លែងដើមរបស់វាជាងពីរម៉ែត្របន្តិច បន្ទាប់ពីជួសជុលប្រាសាទហ៊ីរ៉ូសាគីក្នុងខេត្តអាអូម៉ូរី។ ប្រាសាទនេះជាប៉មដ៏រឹងមាំមួយក្នុងប្រាសាទ ត្រូវបានផ្លាស់ប្តូរដើម្បីជួសជុលជញ្ជាំងដែលរងការខូចខាតពីការរញ្ជួយដីដ៏ធំមួយ។ក្រុមមនុស្សចំនួន ៨០ នាក់ដែលប្តូរវេនគ្នាបានលើកខ្សែពួរប្រវែង ៣០ម៉ែត្រ ខណៈដែលប៉មប្រាសាទ Hirosaki ក្នុងខេត្ត Aomori បានខិតទៅជិតគោលដៅរបស់វា។ ការទាញនេះប្រើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អ្នកចូលរួមបានអូសប៉មនេះបានចម្ងាយ ១.១៣ ម៉ែត្រ ខណៈដែលនៅថ្ងៃអាទិត្យបានចម្ងាយ ១.០៩ ម៉ែត្រទៀត។លោក...
113 Viewsក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យ២សីហានេះថា សហគមន៍នានានៅទូទាំងភាគនិរតីនៃប្រទេសជប៉ុនប្រឈមនឹងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកភាពធូរស្រាលឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំ។ ខណៈចំនួនអ្នកស្លាប់នៅពេលនេះបានឡើងដល់ ៣៨ នាក់។ តួលេខនេះនៅតែកំពុងត្រូវបានផ្ទៀងផ្ទាត់ ខណៈមនុស្ស៩.២២៦នាក់នៅតែបន្តស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន។ គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័របានវាយប្រហារកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Kumamoto។ក្រុមអាជ្ញាធរនិយាយថាផ្ទះចំនួន ១.៥០០ ខ្នងត្រូវបានបញ្ជាក់ថាខូចខាត ហើយមនុស្សជាង ៩.៥០០ នាក់ត្រូវបានជម្លៀសចេញ។ ការផ្ទុះដ៏ធំមួយបានឆាបឆេះផ្សារទំនើបមួយក្នុងទីក្រុង Kashima បន្ទាប់ពីការរញ្ជួយដី។ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ១២ នាក់ចេញគំនរកម្ទេចកម្ទី។ មនុស្ស ៧ នាក់បានស្លាប់...
121 Views រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅជិតទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកយ៉ាងអន្ទះសារ។ បើយោងតាមនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដានេះថា «ឥឡូវនេះ មានមនុស្សកំពុងរង់ចាំការជួយសង្គ្រោះ ហើយនេះគឺជាការប្រណាំងប្រជែងនឹងពេលវេលា។ យើងនឹងរៀបចំធនធានដែលមានទាំងអស់នៅលើដីដើម្បីជួយសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ ការរញ្ជួយដីនេះបានធ្វើឱ្យផ្ទះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី ស្ពាន និងផ្លូវថ្នល់បាក់បែកនៅទូទាំងតំបន់ ខណៈក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សប្រាំបីនាក់ចេញពីគំនរបាក់បែកនៃផ្សារទំនើបអ៊ីអនម៉លដែលដួលរលំ។ យោងតាមទូរទស្សន៍សាធារណៈ NHK...
212 Views(សេអ៊ូល)៖ កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃទី២៨ ខែមិថុនានេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបានព្រមព្រៀងគ្នាធ្វើឱ្យសកម្មឡើងវិញនូវសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដែលជាជំហានមួយឆ្ពោះទៅមុខសម្រាប់ចំណងមិត្តភាពសន្តិសុខរវាងប្រទេសជិតខាង។ នេះបើយោងតាមអង្គភាពរ៉យទ័រ។ ក្នុងជំនួបនៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក អាញ់ យូបេក (Ahn Gyu-back) និងសមភាគីជប៉ុន លោក ស៊ីជីរ៉ូ កួយហ្សូមី (Shinjiro Koizumi) បានព្រមព្រៀងគ្នាធ្វើការលើស្ថិរភាពក្នុងតំបន់ទ្វេភាគី ក៏ដូចជាតាមរយៈភាពជាដៃគូរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន...
198 Views (ក្រុងតូក្យូ)៖ ទីក្រុង Utsunomiya របស់ប្រទេសជប៉ុនបានផ្អាកសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៩៤សាលារៀន បន្ទាប់ពីប្រទះឃើញខ្លាឃ្មុំជាលើកដំបូងចូលក្នុងទីក្រុងដែលមានប្រជាជនកន្លះលាននាក់ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតូក្យូ នេះបើយោងតាមមន្ត្រីក្រុងម្នាក់។ យោងតាមអង្គភាពរ៉យទ័រថ្ងៃទី៨ ខែមិថុនានេះបានចេញផ្សាយថា ខ្លាឃ្មុំនេះត្រូវបានគេឃើញជាលើកដំបូងនៅក្នុងតំបន់លំនៅដ្ឋានក្បែរឧទ្យានមួយ។ វានៅតែមិនទាន់រកឃើញនៅឡើយទេ បន្ទាប់ពីការប្រទះឃើញចុងក្រោយនៅថ្ងៃច័ន្ទ ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រពីសាលាមធ្យមសិក្សា។ ការវាយប្រហាររបស់ខ្លាឃ្មុំ រួមទាំងនៅតំបន់ទីក្រុងផងដែរ បានកើនឡើងនៅក្នុងប្រទេសជប៉ុន ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើតក្រុមការងារមួយនៅឆ្នាំនេះ ដើម្បីកាត់បន្ថយការស្លាប់ និងរបួស។ កាលពីសប្តាហ៍មុន...
217 Views (តូក្យូ)៖ ព្យុះត្រូពិចដ៏កាចសាហាវ Jangmi បានបោកបក់ប្រទេសជប៉ុននៅព្រឹកថ្ងៃទី៣ មិថុនានេះ ដោយមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលរំខានដល់ការដឹកជញ្ជូន និងអាជីវកម្ម ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះរាប់ម៉ឺនខ្នង។ ព្យុះនេះបានវាយប្រហារលើកោះហុនស៊ូកណ្តាល ដោយធ្វើដំណើរឆ្ពោះទៅទិសឦសាន និងទៅកាន់តំបន់តូក្យូ ជាមួយនឹងខ្យល់បក់អតិបរមារហូតដល់ ២៥ ម៉ែត្រ (៨២ ហ្វីត) ក្នុងមួយវិនាទី នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដោយបន្ថែមថា តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃ «គ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិត»។ ព្យុះនេះ...