53 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
72 Viewsប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃទី៤សីហានេះ បានជំរុញក្រុមអាជ្ញាធរបង្កើនជំនួយគាំទ្រដល់មនុស្សដែលបានរងផលប៉ះពាល់ដោយសាររលកកម្ដៅដ៏ខ្ពស់បំផុត ក្នុងប្រទេសនេះដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៦នាក់ និងព្រមានថា អាកាសធាតុក្ដៅខ្លាំងបែបនេះ កំពុងក្លាយជាភាពញឹកញាប់។ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee បានអំពាវនាវដល់ក្រុមមន្ត្រីឲ្យចាត់វិធានការចាំបាច់ដើម្បីការពារជីវិតមនុស្សជារៀងរាល់ថ្ងៃ និងតាមដានប្រព័ន្ធថាមពល ខណៈតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។ ក្រុមអាជ្ញាធរបានពង្រីកវិធានការបន្ទាន់ ហើយប្រជាពលរដ្ឋស្វែងរកកន្លែងត្រជាក់ក្នុងជំរំបណ្ដោះអាសន្ន មាត់សមុទ្រ និងសួនទឹកនានា។ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា Yangsan ដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូង បានកត់ត្រាសីតុណ្ហភាពក្ដៅ៤២,៥...