47 Views (ទីក្រុងសេអ៊ូល)៖ ត្រីឆ្លាមមួយក្បាលដែលបានជាប់គាំងនៅក្នុងប្រឡាយទឹកនៃទីក្រុងកំពង់ផែ Busan (ប៊ូសាន) ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយទាក់ទងនឹងសត្វព្រៃនៅក្នុងប្រទេសនេះ ដោយអាជ្ញាធរទីក្រុងបានឱ្យដឹងថា មានមនុស្សប្រហែល ៦០០,០០០នាក់បានសម្រុកទៅទស្សនាមើលវាអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ។ ត្រីឆ្លាមដែលមានប្រវែង ៣,៥ម៉ែត្រ (១១,៤៨ហ្វីត) មួយក្បាលនេះ ត្រូវបានគេប្រទះឃើញដំបូងនៅក្នុងផ្លូវទឹកតូចចង្អៀតមួយនៅតំបន់ North Port (កំពង់ផែខាងជើង) កាលពីថ្ងៃទី១៨ ខែកញ្ញា។ នៅពេលដែលពេលវេលាកន្លងផុតទៅដោយត្រីឆ្លាមនោះមិនអាចរកផ្លូវត្រឡប់ទៅកាន់មហាសមុទ្រវិញបាន អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះមួយកាលពីថ្ងៃអង្គារ ដើម្បីនាំវាចេញទៅក្រៅ ប៉ុន្តែការព្យាយាមនោះមិនទទួលបានជោគជ័យទេ។ យោងតាមវីដេអូដែលផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍...
44 Views ការដែលសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននោះ គឺជា«ការវិវត្តដ៏គ្រោះថ្នាក់» ដែលបង្កើនអស្ថិរភាពថ្មីដល់បរិយាកាសនយោបាយ និងយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី២៩ ខែកញ្ញានេះ។ ក្រសួងកូរ៉េខាងជើងបានបញ្ជាក់ថា ការអនុញ្ញាតនេះក៏ជាសញ្ញាបង្ហាញមួយទៀតនៃការរីករាលដាលអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀង AUKUS ដោយបានរៀបរាប់ពីប្រវត្តិដែលខ្លួនចាត់ទុកថាជា «ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា» របស់ទីក្រុងវ៉ាស៊ីនតោន ដែលនាំឱ្យមាន «ការដួលរលំនៃសណ្តាប់ធ្នាប់នុយក្លេអ៊ែរអន្តរជាតិ»។ ដោយឡែក កូរ៉េខាងត្បូងមានគោលបំណងដាក់ឱ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ក្រោមកម្មវិធីថ្មីមួយដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ និងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ ផែនការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូលនេះ ត្រូវបានឯកភាពជាមួយទីក្រុងវ៉ាស៊ីនតោន...
59 Views មេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែស្វែងរកការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាជាងការទាមទារឱ្យលុបបំបាត់វាភ្លាមៗ ហើយគួរតែផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មជាការតបស្នងវិញ។ ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតី Lee Jae Myung បានផ្លាស់ប្តូរជំហរពីអ្នកកាន់គោលនយោបាយតឹងរ៉ឹង (hawkish) ដោយបានស្នើឱ្យមានការចរចាជាមួយទីក្រុងព្យុងយ៉ាង (ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ) ដោយគ្មានលក្ខខណ្ឌទុកជាមុន។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅមិនទាន់ឆ្លើយតបចំពោះសំណើណាមួយរបស់លោកនៅឡើយទេ។ ទោះបីជាមានទណ្ឌកម្មពីអង្គការសហប្រជាជាតិជាយូរមកហើយក៏ដោយ កូរ៉េខាងជើងបានចែងនៅក្នុងច្បាប់របស់ខ្លួនអំពីឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរ...
74 Views (ទីក្រុងសេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ បានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៤៤,៦ ពាន់លានវ៉ុន (ស្មើនឹង ៣២,៥ លានដុល្លារអាមេរិក) ចំពោះការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ ២០២០។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap ដែលចាត់ទុកថាជាសាលក្រមដំបូងគេនៅក្នុងបណ្តឹងដែលកូរ៉េខាងត្បូងបានដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលអភិរក្សនិយមមុនរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយអតីតប្រធានាធិបតី Yoon Suk Yeol បានដាក់បណ្តឹងនេះនៅខែមិថុនា ឆ្នាំ ២០២៣។ លោក...
89 Viewsការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថាយុទ្ធសាស្ត្រផ្ទាល់ខ្លួនរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងនាំពួកគេត្រឡប់មកចរចាវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយថា លោកកំពុងកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងសេអ៊ូល។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៧សីហានេះថា «រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃនេះ ហើយសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនឹងនាំឱ្យមានការសន្ទនាដ៏មានអត្ថន័យ»៕
107 Viewsប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃទី៤សីហានេះ បានជំរុញក្រុមអាជ្ញាធរបង្កើនជំនួយគាំទ្រដល់មនុស្សដែលបានរងផលប៉ះពាល់ដោយសាររលកកម្ដៅដ៏ខ្ពស់បំផុត ក្នុងប្រទេសនេះដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៦នាក់ និងព្រមានថា អាកាសធាតុក្ដៅខ្លាំងបែបនេះ កំពុងក្លាយជាភាពញឹកញាប់។ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee បានអំពាវនាវដល់ក្រុមមន្ត្រីឲ្យចាត់វិធានការចាំបាច់ដើម្បីការពារជីវិតមនុស្សជារៀងរាល់ថ្ងៃ និងតាមដានប្រព័ន្ធថាមពល ខណៈតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។ ក្រុមអាជ្ញាធរបានពង្រីកវិធានការបន្ទាន់ ហើយប្រជាពលរដ្ឋស្វែងរកកន្លែងត្រជាក់ក្នុងជំរំបណ្ដោះអាសន្ន មាត់សមុទ្រ និងសួនទឹកនានា។ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា Yangsan ដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូង បានកត់ត្រាសីតុណ្ហភាពក្ដៅ៤២,៥...