37 Views (ហូជីមិញ)៖ ប្រទេសវៀតណាម និងមីយ៉ាន់ម៉ា បានយល់ព្រមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងជម្រុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ដោយបានលើកកម្ពស់វិស័យនេះឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលកិច្ចចរចារវាងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង និងប្រធានរដ្ឋវៀតណាម លោក តូ ឡាំ នៅទីក្រុងហាណូយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី៨កញ្ញានេះបានឱ្យដឹងថា មេដឹកនាំទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបង្កើនការចែករំលែកព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗ។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការមិនអនុញ្ញាតឱ្យបុគ្គល...
81 Views នាយកដ្ឋាននគរបាលចរាចរណ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយគាំទ្រថ្មី នឹងផ្តល់ជូនជនរងគ្រោះដែលរងរបួសរាងកាយលើសពី ៣១ ភាគរយ ដែលកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ១០ លានដុង (៣៨៤ ដុល្លារ) ក្នុងមនុស្សម្នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែក ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់ និងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ២០ លានដុង (៧៦៨ ដុល្លារ) ក្នុងមួយករណី។ ចំពោះអ្នកដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍អាចទទួលបានរហូតដល់ ១០០ លានដុង (៣.៨៤០ ដុល្លារអាម៉េរិក)...
89 Viewsយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាមបានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ផ្ទៃដីស្រូវ និងដំណាំផ្សេងៗទៀតជាង ២៣៨ ហិកតា នៅទូទាំងខេត្តភ្នំភាគខាងជើងចំនួនបួន ត្រូវបានខូចខាតចាប់តាំងពីថ្ងៃពុធមក ដោយសត្វពាហនៈត្រូវបានសម្លាប់ ឬហូរយកទៅបាត់ដោយទឹកជំនន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Cong Ly បានឱ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយអ្នកជួយសង្គ្រោះចំនួន ៥០០នាក់ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យនៃការបាក់ដី។ គ្រោះមហន្តរាយធម្មជាតិរវាងខែមករា និងខែមិថុនា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់នៅក្នុងប្រទេស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង...