ចំណេះដឹងទូទៅ5 months ago
ស្វែងយល់អំពីការប្រើប្រាស់ប៊ិច
166 Views ការប្រើប្រាស់ប៊ិច៖ហេតុអ្វីបានជាមនុស្សចូលចិត្តប្រើប៊ិចពណ៌ខៀវ បើទោះបីជាពណ៌ខ្មៅមើលទៅមានលក្ខណៈផ្លូវការជាង ? ប៊ិចពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាពណ៌ដែលតែងតែប្រើសម្រាប់ការសរសេរ ឬកត់ត្រា ព្រោះវាងាយស្រួលក្នុងការអាន ងាយមើល ហើយទឹកប៊ិចពណ៌ខៀវជាពណ៌ត្រជាក់ ផ្តល់អារម្មណ៍ថាស្រួលដល់ភ្នែក និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់។ ដូច្នេះហើយវាសមស្របសម្រាប់ការសរសេរខ្លឹមសារនៃព័ត៌មានលម្អិតដែលមិនត្រូវការការសង្កត់ធ្ងន់ច្រើន ឬសរសេរសារវែងៗ ដោយសារតែប៊ិចពណ៌ខៀវគឺងាយស្រួលបំផុតក្នុងការអានចេញពីពណ៌ប៊ិចទាំងអស់។ ពណ៌ខៀវ ក៏ជាពណ៌ដ៏ល្អសម្រាប់សរសេរលើឯកសារថតចម្លងផងដែរ។ ដោយសារតែឯកសារថតចម្លងភាគច្រើនមានពណ៌ខ្មៅ និងស។ ការប្រើពណ៌ខៀវគឺជួយឲ្យយើងដឹង និងអាចកំណត់អត្តសញ្ញាណផ្នែកណាមួយជាច្បាប់ចម្លង ឬផ្នែកមួយណាជាផ្នែកដែលយើងបញ្ជាក់ថាត្រឹមត្រូវ ជំនួសឱ្យការប្រើប៊ិចខ្មៅដើម្បីសរសេរដែលវាដូចពណ៌ថតចម្លង បើទោះបីជារវាងពណ៌ទាំងពីរ ទឹកប៊ិច ពណ៌ខ្មៅ គឺជាពណ៌មានលក្ខណៈផ្លូវការជាងក៏ដោយ៕