អន្តរជាតិ1 day ago
បុត្រីច្បងរបស់ស្តេចថៃសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា ដោយជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ
20 Views (ក្រុងបាងកក)៖ ព្រះនាងបាជរ៉ាគីទីយ៉ាបា ណារិនឌីរ៉ា ទេពយ៉ាវ៉ាទី ជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា នេះបើយោងតាមការប្រកាសរបស់ព្រះរាជវាំងនៅថ្ងៃទី១២ ខែមិថុនានេះ បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។ ព្រះនាង ទេពយ៉ាវ៉ាទី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបាត់បង់ស្មារតីភ្លាមៗដែលបណ្តាលមកពីជំងឺបេះដូង ខណៈពេលកំពុងយាងទៅទស្សនាខេត្តនគររាជសីមា ភាគឦសាន។ ព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីបាងកក ដើម្បីសង្គ្រោះបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃបានឱ្យដឹងថា...