51 Views (ក្រុងបារីស)៖ ប៉ូលិសបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនិស្សិត និងសិស្សដែលកំពុងធ្វើបាតុកម្មនៅតំបន់ Saint-Denis ជាយក្រុងប៉ារីស ក្នុងអំឡុងពេលនៃការធ្វើកូដកម្មទូទាំងប្រទេស ដែលបានបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សជិត ២,០០០នាក់នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យបានចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ បុគ្គលិកសុខាភិបាល បុគ្គលិកផ្នែកដឹកជញ្ជូន និងមន្ត្រីរាជការផ្សេងទៀតដែលកំពុងធ្វើកូដកម្ម ដើម្បីទាមទារឱ្យមានការជួលគ្រូបង្រៀនជំនួសបន្ថែម និងលក្ខខណ្ឌសិក្សាកាន់តែប្រសើរឡើង។ ពួកគេបានសាងសង់របាំងបិទផ្លូវជាបណ្តោះអាសន្ន បិទច្រកចូលសាលារៀន និងសាកលវិទ្យាល័យ ព្រមទាំងដុតធុងសំរាមចោល ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាជាមួយប៉ូលិស។ មនុស្សសរុបចំនួន ១,៩៤៩នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍...
52 Viewsប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងដាក់ពង្រាយកងទ័ព, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារមជ្ឈមណ្ឌលប្រេងកាតដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខពីការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ូទី។ លោក ម៉ាក្រុង បានអះអាងថា កងកម្លាំងបារាំង នឹងមិនចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែគ្រាន់តែការពារទីតាំងថាមពលយុទ្ធសាស្ត្រប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀងមួយជាមួយទីក្រុងរីយ៉ាដ។ ការប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា...