ព័ត៌មានអន្តរជាតិ3 weeks ago
ធ្លាក់យន្តហោះយោធានៅនីហ្សេរីយ៉ា បណ្តាលឱ្យមនុស្ស ៣២នាក់ស្លាប់
50 Views លោកប្រធានាធិបតី Bola Tinubu បានប្រកាសនៅថ្ងៃទី៦ ខែតុលានេះថា យន្តហោះរបស់កងទ័ពអាកាសនីហ្សេរីយ៉ាមួយគ្រឿងបានធ្លាក់កាលពីថ្ងៃចន្ទ នៅភាគនិរតីនៃប្រទេស ដោយបានសម្លាប់មនុស្សទាំង ៣២នាក់ដែលនៅលើនោះ ហើយលោកក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃផងដែរ។ នេះគឺជាគ្រោះថ្នាក់ផ្លូវអាកាសដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកមួយនេះ។ ប្រធានាធិបតី និងកងទ័ពអាកាសបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរនោះកំពុងស្ថិតក្នុង «បេសកកម្មជាប្រចាំ» ពីទីក្រុង Benin City នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច...