ព័ត៌មានអន្តរជាតិ1 day ago
យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក B-52 បានធ្លាក់អំឡុងពេលវឹកហាត់ បណ្តាលឲ្យនាវិកទាំងអស់បាត់បង់ជីវិត
30 Views (ឡូសអាន់ជឺឡេស)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានធ្លាក់នៅពេលហោះឡើង នៅឯមូលដ្ឋានទ័ពអាកាសអេដវឺដ ក្នុងវាលខ្សាច់ម៉ូហាវី ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានផ្ទុះឆេះ និងសម្លាប់សមាជិកនាវិកទាំងអស់ប្រាំបីនាក់នៅលើយន្តហោះ។ នេះបើយោងតាមរបស់វរសេនីយ៍ឯកកងទ័ពអាកាសអាម៉េរិក ជេមស៍ ហេយស៍ បានបញ្ជាក់នៅថ្ងៃទី១៥ ខែមិថុនានេះ។ យោងតាមអង្គភាពរ៉យទ័របានផ្សាយថា យន្តហោះដែលមានម៉ាស៊ីនប្រាំបី បង្កើតឡើងដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតាជាច្រើនប្រភេទ កំពុងស្ថិតក្នុងបេសកកម្មសាកល្បងធម្មតា នៅពេលដែលវាបានធ្លាក់នៅលើផ្លូវរត់នៅអេដវឺដ ភ្លាមៗបន្ទាប់ពីហោះឡើងចេញពីដី។ ការហោះហើរនេះមានបំណងគាំទ្រកម្មវិធីទំនើបកម្មរ៉ាដា។ ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ...