13 Views មនុស្ស ៥ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯទីលានចុះចតដាច់ស្រយាលមួយក្នុងតំបន់ដីគោកនៃរដ្ឋ Sarawak នៅឆ្នេរសមុទ្រភាគពាយ័ព្យនៃកោះ Borneo។ នេះបើយោងតាមការផ្សាយរបស់អង្គភាព AFPនៅថ្ងៃទី១០ ខែកញ្ញានេះ។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ BO-105 ដែលប្រតិបត្តិការដោយសេវាកម្មគ្រូពេទ្យតាមផ្លូវអាកាស (Flying Doctor Service) របស់ប្រទេសនេះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារ នៅចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រ (១៩៥ ម៉ាយ)...
141 Views (ឡូសអាន់ជឺឡេស)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានធ្លាក់នៅពេលហោះឡើង នៅឯមូលដ្ឋានទ័ពអាកាសអេដវឺដ ក្នុងវាលខ្សាច់ម៉ូហាវី ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានផ្ទុះឆេះ និងសម្លាប់សមាជិកនាវិកទាំងអស់ប្រាំបីនាក់នៅលើយន្តហោះ។ នេះបើយោងតាមរបស់វរសេនីយ៍ឯកកងទ័ពអាកាសអាម៉េរិក ជេមស៍ ហេយស៍ បានបញ្ជាក់នៅថ្ងៃទី១៥ ខែមិថុនានេះ។ យោងតាមអង្គភាពរ៉យទ័របានផ្សាយថា យន្តហោះដែលមានម៉ាស៊ីនប្រាំបី បង្កើតឡើងដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតាជាច្រើនប្រភេទ កំពុងស្ថិតក្នុងបេសកកម្មសាកល្បងធម្មតា នៅពេលដែលវាបានធ្លាក់នៅលើផ្លូវរត់នៅអេដវឺដ ភ្លាមៗបន្ទាប់ពីហោះឡើងចេញពីដី។ ការហោះហើរនេះមានបំណងគាំទ្រកម្មវិធីទំនើបកម្មរ៉ាដា។ ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ...