អន្តរជាតិ4 weeks ago
ស្ថានទូតចិននៅក្រុងបាងកក ព្រមានពលរដ្ឋខ្លួនពីការឆបោកតាមរយៈ «ការងារប្រាក់ខែខ្ពស់» នៅប្រទេសថៃ
74 Views (ក្រុងបាងកក)៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។ ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបន្ថែមថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា...