ព័ត៌មានអន្តរជាតិ1 month ago
អ៊ីរ៉ង់គំរាមប្រើប្រាស់អាវុធថ្មីៗវាយប្រហារគ្រប់គោលដៅ ប្រសិនបើអាមេរិកបើកការវាយប្រហារ
59 Views កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមាននៅថ្ងៃទី២១កញ្ញានេះថា ពួកគេនឹងវាយប្រហារលើគោលដៅថ្មីៗ និងដាក់ពង្រាយអាវុធថ្មីៗ ប្រសិនបើអាមេរិកបើកការវាយប្រហារបន្ថែមទៀតមកលើប្រទេសនេះ។ ជិត ៧ ខែមកហើយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នៅតែជាប់គាំងក្នុងស្ថានភាពមិនអាចរកដំណោះស្រាយបាន ខណៈដែលភាគីទាំងពីរហាក់ដូចជាមិនមានឆន្ទៈក្នុងការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំនោះទេ។ បើតាមអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាផ្នែកមួយនៃយោធាអ៊ីរ៉ង់ដែលមានតួនាទីលើផ្នែកមនោគមវិជ្ជា បាននិយាយថា «នឹងមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រការពារ និងការវាយបករបស់យើង» ប្រសិនបើមានការវាយប្រហារថ្មីពីសំណាក់អាមេរិក។ លោកបន្តថា «យើងនឹងដាក់ឱ្យប្រើប្រាស់អាវុធថ្មីៗដែលមានសមត្ថភាពថ្មីៗនៅលើសមរភូមិ ហើយពិភពលោកនឹងមានការភ្ញាក់ផ្អើល។ ហើយគោលដៅវាយប្រហាររបស់យើងក៏មិនចាំបាច់ដូចពេលមុនដែរ។...