72 Views តៃវ៉ាន់នឹងសាកល្បងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មអាវុធ និងបំលែងរោងចក្រស៊ីវិលសម្រាប់ការប្រើប្រាស់យោធានៅក្នុងសមយុទ្ធប្រចាំឆ្នាំនៅខែក្រោយ ដោយមានគោលបំណងរក្សាប្រតិបត្តិការប្រយុទ្ធ ប្រសិនបើចិនវាយប្រហារមជ្ឈមណ្ឌលផ្គត់ផ្គង់។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី២៩ ខែកក្កដានេះ។ ក្រសួងការពារជាតិបានបញ្ជាក់ថា សមយុទ្ធនេះ ដែលជាផ្នែកមួយនៃល្បែងសង្គ្រាម Han Kuang ប្រចាំឆ្នាំចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែសីហា នឹងក្លែងធ្វើដូចប្រទេសចិនដោយប្រើសមយុទ្ធយោធាធម្មតា ដើម្បីលាក់បាំងការរៀបចំសម្រាប់ការឈ្លានពានពេញលេញរបស់តៃវ៉ាន់ ដែលជំរុញឱ្យកងកម្លាំងប្រដាប់អាវុធរបស់កោះនេះបង្កើនការត្រៀមខ្លួនប្រយុទ្ធភ្លាមៗ និងធ្វើសមយុទ្ធឆ្លើយតបរហ័ស។ សមយុទ្ធនេះនឹងសាកល្បងថាតើតៃវ៉ាន់អាចបំបែកផលិតកម្មឧស្សាហកម្មបានដែរឬទេ ខណៈពេលដែលរក្សាទិន្នផលដែលត្រូវការដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅក្នុងជម្លោះ នេះបើយោងតាមគ្រោងផែនការរបស់ក្រសួង។ ការផ្តោតអារម្មណ៍នេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភមួយរបស់តៃវ៉ាន់ក្នុងសម័យសង្គ្រាមកណ្តាល...
146 Views(កោះតៃវ៉ាន់)៖ តៃវ៉ាន់ត្រូវការ «រោងចក្រ» នៃយន្តហោះគ្មានមនុស្សបើក ដើម្បីជួយទប់ស្កាត់ជម្លោះ និងធានាសន្តិសុខជាតិ នេះបើយោងតាមអ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកប្រចាំកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យបានលើកឡើងនៅថ្ងៃទី២ ខែកក្កដានេះ។ សហរដ្ឋអាម៉េរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ ប៉ុន្តែបានគាំទ្រយ៉ាងខ្លាំងចំពោះផែនការធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាល និងការបង្កើនការចំណាយលើវិស័យការពារជាតិ។ តៃវ៉ាន់បានបញ្ជាក់រួចហើយថា ខ្លួនត្រូវការពង្រឹងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដែលអះអាងថាកោះនេះជាទឹកដីរបស់ខ្លួន។ យ៉ាងណាម៉ិញ លោក Raymond Greene នាយកវិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់ និងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកជាក់ស្តែង បានលម្អិតថា...
160 Views (ប៉េកាំង/តៃប៉ិ)៖ ឆ្មាំសមុទ្រចិន បានធ្វើការល្បាត «អនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ប្រទេសជប៉ុន និងហ្វីលីពីនក្នុងការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៊ីគ្នាជាមួយតំបន់ដែលចិនទាមទារ។ យោងតាមអង្គភាពរ៉យទ័រ បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនាថា តៃវ៉ាន់បានថ្កោលទោសចលនានេះ ប៉ុន្តែខ្លួនបានប្រទះឃើញតែកប៉ាល់ចិនពីរគ្រឿងប៉ុណ្ណោះនៅភាគអាគ្នេយ៍របស់ខ្លួន ដែលមិនបានចូលទៅក្នុងដែនទឹកដែលមានការរឹតបន្តឹង។ ជប៉ុន និងហ្វីលីពីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនទ្វីបរវាងប្រទេសទាំងពីរ «ស្របតាមច្បាប់អន្តរជាតិ»។ ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា...