អន្តរជាតិ1 month ago
តម្លៃប្រេងអន្តរជាតិហក់ឡើង ៦% បន្ទាប់ពីបិទខ្ទប់ច្រកសមុទ្រហ័រមូសជាថ្មី
97 Views តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញជាង ៦% លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាម៉េរិក-អ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៦,១១ ដុល្លារ ឬ ៦,៧% ដល់ ៩៦,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងតូក្យូ...