67 Viewsសហរដ្ឋអាមេរិកនៅថ្ងៃ១៩សីហានេះ បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane ជនជាតិជប៉ុន និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាស្ថាប័ន «ពុករលួយ និងមាននយោបាយធ្ងន់ធ្ងរ»។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេធាវីជាន់ខ្ពស់នៃតុលាការ ICC គឺលោក Abdoulaye Seye ជនជាតិសេណេហ្គាល់ ក្នុងការវាយប្រហារចុងក្រោយរបស់រដ្ឋបាលលោក Trump ប្រឆាំងនឹងតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «បុគ្គលទាំងនេះបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់...
65 Views យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់រំលងសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុននៅក្នុងតំបន់។ ការបាញ់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៦សីហា ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូងពង្រឹងការឃ្លាំមើលរបស់ខ្លួន និងចែករំលែកព័ត៌មានលម្អិតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរៀបចំកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដោយថ្កោលទោសការបាញ់នេះថាជាទង្វើបង្កហេតុដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអាជ្ញាធរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឥឡូវនេះកំពុងវិភាគលក្ខណៈបច្ចេកទេសពិតប្រាកដរបស់មីស៊ីលនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា មិនមានផលប៉ះពាល់នៅក្នុង ឬជុំវិញប្រទេសជប៉ុនទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់មីស៊ីលផ្លោងនេះ...
175 Views (ក្រុងហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីថាមពល រ៉ែសំខាន់ៗ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត ឧបករណ៍អេឡិចត្រូនិក និងលំហ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ។ យោងតាមរបាយការណ៍របស់រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភាបានឱ្យដឹងថា «ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ខណៈវៀតណាមបានសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង...