57 Views សមិទ្ធផលសំខាន់ៗនៃយុទ្ធនាការជាតិ ប្រឆាំងការឆបោក Online Scam គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤-៣១ សីហា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញានេះបានបញ្ជាក់នូវសមិទ្ធផលសំខាន់ៗដូចខាងក្រោមថា៖ -ប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង, បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦...
131 Viewsជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជាមួយនឹងការខាតបង់យ៉ាងហោចណាស់បីដងបើធៀបនឹងឆ្នាំ ២០២៣។ អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ ដែលជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ក្រុមឧក្រិដ្ឋកម្មដែលដំណើរការគម្រោងវិនិយោគស្នេហាក្លែងក្លាយ និងរូបិយប័ណ្ណគ្រីបតូ ដែលអ្នកបោកប្រាស់ខ្លះត្រូវបានជួញដូរ បោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោក។ ប៉ុន្តែក្រោមសម្ពាធពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងចិន អាជ្ញាធរនៅក្នុងតំបន់បានបញ្ជាក់ថា ពួកគេកំពុងបង្ក្រាបឧស្សាហកម្មខុសច្បាប់។ មេដឹកនាំបណ្តាញបោកប្រាស់ជាច្រើននាក់ត្រូវបានធ្វើបត្យាប័នពីប្រទេសថៃនិងមីយ៉ាន់ម៉ាទៅប្រទេសចិនវិញក្នុងឆ្នាំនេះ បន្ទាប់ពីបង្ក្រាបបាន។ យោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)...