131 Viewsនៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។ ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ...
136 Viewsតាមឯកសារ សច្ចធម៌ប្រវត្តិសាស្ត្រ បានចែករំលែកការពិតថា ភ្នំខ្មោច វាលពិឃាតក្នុងការចងចំាជាប្រវត្តិសាស្រ្ត ដែលថៃ សម្លាប់ខ្មែរ។
264 Viewsក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបើកដំណើរការកម្មវិធីចំពិព័រណ៍មិនអចិន្ត្រៃយ៍ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ស្ដីអំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ។ ពិព័រណ៍នេះកំពុងតាំងបង្ហាញនូវរូបថតវត្ថុសិល្បៈខ្មែរដែលបានប្រគល់ត្រឡប់មកកម្ពុជាវិញ និងរូបថតវត្ថុបុរាណដែលបាត់ កំពុងស្វែងរកបន្តទាមទារ។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក៏បានរៀបចំមហោស្រពសិល្បៈល្ខោននិយាយក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ជូនសាធារណជនទស្សនារយៈពេលពីរថ្ងៃផងដែរ៕
384 Viewsក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងថា៖ ព្រឹកថ្ងៃទី១៧ ខែសីហានេះ កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ បន្ទាប់ពីគ្រោះថ្នាក់ ដែលអះអាងថា ដោយសារកត្តាផ្លូវស្រុត។ ករណីនេះបណ្តាលឲ្យធ្លាក់៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ។ ជាសំណាងដែលហេតុការណ៍នេះពុំមានរងគ្រោះដល់មនុស្ស បើទោះបីប្រេងហូរចេញពេញផ្លូវក៏ដោយ។ គួររំលឹកថា វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា មានករណីរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវខ្សែផ្លូវដែក (ខ្សែរថភ្លើងទិសដៅភ្នំពេញ ទៅបឹងព្រីង ខេត្តបាត់ដំបង) ចំនុចស្ថិតភូមិទួលតាឯក...
539 Viewsអាថ៌កំបាំងដ៏មានតម្លៃ នៃការដឹកនាំក្នុងសម័យអង្គរមាននៅក្នុងសិលាសំស្រ្កឹត ។
661 Viewsឆ្នាំ២០២៧ កម្ពុជានឹងធ្វើជាប្រធានប្ដូរវេនសន្និសីទអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍។
620 Views ផ្លូវថ្មើរជើង WALK STREET!ផ្នែកមួយសំខាន់នៅលើដងផ្លូវថ្មើរជើងនេះដែរគឺអាហារ !គុណភាព សុវត្ថិភាពចំណីអាហារ រួមទាំងរសជាតិ របៀបវេចខ្ចប់ និងសោភណ្ឌភាពគឺជារឿងសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍។ អ្នកប្រកបរបរលក់ដូរតូចៗ និងតាមរទេះនៅទីនេះគួរគិតគូរលើចំនុចទាំងនេះដើម្បីទទួលបានការគាំទ្រ អាចរកប្រាក់ចំណូលបានច្រើន។ យីហោល្បីមួយលើសេវាកម្មម្ហូបអាហារ «សេង ហុកហេង» ចង់ដើរតួជាគំរូមួយសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធយកជាលំនាំ ឬអនុវត្តតាម តាមរយៈវត្តមានរបស់ខ្លួននៅលើផ្លូវថ្មើរជើងនេះដែរ៕
934 Views«ទាក់ដំរី» ជារបាំថ្មីមួយដែលសិស្សសាលាមធ្យមវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ហាត់រៀនដើម្បីធ្វើឲ្យស្នាដៃបង្កើតថ្មីនេះទទួលបានជោគជ័យ និងការគាំទ្រ។ សូមចូលរួមគាំទ្រការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ប្រពៃណ៏ខ្មែរយើង !
929 Views
642 Views ក្រៅពីការរៀនសូត្រមុខវិជ្ជានានាក្នុងថ្នាក់រៀន កុមារា កុមារីគ្រប់ថ្នាក់ដែលសិក្សានៅសាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស បានទទួលការហាត់រៀនពីរបៀបឆ្លងផ្លូវ។ កុមារទាំងឡាយត្រូវចេះពីរបៀបឆ្លងដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសារបញ្ហាចរាចរណ៍ ព្រមទាំងមានទម្លាប់ល្អភ្ជាប់ជាមួយថែមទៀតលើសីលធម៌សង្គមគឺការសំពះអរគុណចំពោះអ្នកបើកបរយានជំនិះដែលគោរពច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវផងដែរ៕ សូមទស្សនាវីដេអូ… !