អន្តរជាតិ2 months ago
ពូទីន ចំណេញ៣យ៉ាងធំៗ ក្រោយទស្សនកិច្ចនៅប្រទេសចិន
116 Views ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។ ជុំវិញទស្សនកិច្ចការទូតត្រូវបានមើលឃើញថា រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាម៉េរិកនិងចិន ដែលតែងតែមានភាពរកាំរកូសមិនស៊ីចង្វាក់គ្នា។ ដូច្នេះ លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កាជាងលោក ត្រាំ។ ក្នុងនោះផលចំណេញធំៗចំនួន៣ ដែលលោកពូទីន សម្រេចបានពីប្រទេស៖ ១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់ ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។ ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ...