ព័ត៌មានអន្តរជាតិ1 month ago
ចិន និងមីយ៉ាន់ម៉ា សន្យាគាំទ្រគ្នាទៅវិញទៅមក និងអភិវឌ្ឍរួមគ្នា
70 Views (ក្រុងប៉េកាំង)៖ ប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាជាមួយប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំរបស់ពួកគេកាលពីដើមសប្តាហ៍នេះនៅទីក្រុងប៉េកាំង ដោយបញ្ជាក់ថាប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវិស័យដែលជាផលប្រយោជន៍ស្នូល និងជាកង្វល់ចម្បង។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ។ ប្រទេសចិនបានស្វាគមន៍ការបោះឆ្នោតទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការព្យាយាមរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេស។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថាគ្មានប្រទេសណាមួយនឹងអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍សន្តិសុខរបស់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសជិតខាងបានសន្យាថានឹងលើកកម្ពស់ការអនុវត្តច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា និងជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងធំៗដូចជាកំពង់ផែទឹកជ្រៅ Kyaukpyu និងផ្លូវដែក Muse-Mandalay។ លើសពីនោះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងកសិកម្ម ក្នុងចំណោមវិស័យផ្សេងៗទៀត ដើម្បីប្រើប្រាស់បំពង់បង្ហូរប្រេង និងឧស្ម័នចិន-មីយ៉ាន់ម៉ា...