ព័ត៌មានទូទៅ4 weeks ago
គ្រោះថ្នាក់ចរាចរណ៍កើនឡើង ឆក់យកជីវិតមនុស្សជិត៨០០នាក់ ត្រឹមតែ៦ខែឆ្នាំនេះ
76 Viewsត្រឹមតែរយៈពេល៦ខែ ក្នុងឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១ ២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១ ៩៤៤នាក់។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០% ដោយចំនួនអ្នកស្លាប់កើន ៧៩នាក់ ស្មើ ១១% និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តាមរបាយការណ៍ក្នុងចំណោមករណីគ្រោះថ្នាក់ទាំងនោះ...