អន្តរជាតិ1 month ago
គុយបា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមជាមួយអាម៉េរិក
91 Views ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel កាលពីថ្ងៃទី១៦មេសានេះ បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់អាម៉េរិកថា ប្រទេសរបស់លោកមិនចង់បានការឈ្លានពានផ្នែកយោធាណាមួយឡើយ ប៉ុន្តែគុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ប្រសិនបើសង្រ្គាមជៀសមិនរួច។ មេដឹកនាំគុយបា បានប្រកាសក្ដែងៗនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុតក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណាដែលហ៊ានលក់ប្រេងឲ្យគុយបាទៀតផង...