ព័ត៌មានអន្តរជាតិ1 month ago
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖ ក្រុមឧក្រិដ្ឋជន យល់ច្បាស់ពីភាពចន្លោះប្រហោងនៃច្បាប់
66 Views ក្រុមឧក្រិដ្ឋជន បានយល់ច្បាស់អំពីភាពចន្លោះប្រហោងនៃច្បាប់ និងសមត្ថកិច្ចនៃយុត្តាធិការអនុវត្តន៍ច្បាប់ ហើយពួកគេកេងប្រវ័ញ្ចពីចំណុចទាំងនេះ។ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកអាចធ្វើប្រតិបត្តិការក្នុងប្រទេសមួយ ឆបោកជនរងគ្រោះក្នុងប្រទេសដ៏ទៃ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសទីបី ជ្រើសរើសរឺជួញដូរពលកម្មក្នុងប្រទេសទីបួន និងផ្ទេរប្រាក់ដែលជាផលនៃបទល្មើស ទៅប្រទេសជាច្រើនទៀត ដែលធ្វើឱ្យប្រតិបត្តិការរបស់ប្រទេសមួយមិនអាចបំផ្លាញបណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុងបានឡើយ។ នេះបើតាមលោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣កញ្ញានេះ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងវិធានការឆ្លើយតបដំបូងជាមួយនឹងឧក្រិដ្ឋកម្មនេះ ដោយដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ពិសេសគឹផ្តោតលើការការពារជនរងគ្រោះពីការឆបោកតាមរយៈការលើកម្ពស់ការយល់ដឹង និងវិធានការដ៏ទៃទៀត។...