អន្តរជាតិ4 weeks ago
ក្រុមហេសបូឡា ដាក់លក្ខខណ្ឌ៥ចំណុចទៅកាន់អ៊ីស្រាអែល ដើម្បីបញ្ចប់សង្គ្រាម
72 Views (មជ្ឈិមបូព៌ា)៖ បើទោះបីជាថ្នាក់ដឹកនាំក្រុមហេសបូឡា បានច្រានចោលការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលក៏ពិតមែន ប៉ុន្តែមេចលនាសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសលីបង់ ក៏បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៥ចំណុចផងដែរ ទៅភាគីអ៊ីស្រាអែល បើពួកគេចង់បញ្ចប់សង្គ្រាមពិតមែននោះ។ លក្ខខណ្ឌទាំង៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃទី២៨មេសានេះមានដូចជា៖ ជុំវិញរឿងនេះ បើតាមអ្នកជំនាញអន្តរជាតិ យល់ឃើញថា អ៊ីស្រាអែល អាចនឹងចរចាបានតែលើចំណុចទី៥ប៉ុណ្ណោះ ប៉ុន្តែលុះត្រាតែតំបន់នោះ ត្រូវបានបោសសម្អាតអាវុធរបស់ហេសបូឡាចេញឱ្យអស់ដែរ ខណៈលក្ខខណ្ឌដទៃទៀតត្រូវបានអ៊ីស្រាអែលចាត់ទុកថាស្មើនឹង«ការចុះចាញ់»។ យោងតាមការវិភាគជាច្រើន បានលើកឡើងនូវចំណុចទី៥ថា ហេសបូឡាចង់រុញបន្ទុកនៃការបំផ្លិចបំផ្លាញ ទៅឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដើម្បីកាត់បន្ថយសម្ពាធពីផ្ទៃក្នុងប្រទេសលីបង់ ដែលកំពុងខឹងសម្បានឹងសង្គ្រាម៕