ព័ត៌មានទូទៅ3 weeks ago
៦ខែ៖ ពលរដ្ឋប្តឹងមន្ត្រី ១៣២ករណី ក្នុងចំណោមពាក្យបណ្ដឹងចំនួន៦០៣
76 Views(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹងមន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន...