ព័ត៌មានអន្តរជាតិ1 month ago
លោក ត្រាំ អះអាងថា អាមេរិក និងដាណឺម៉ាក បានសម្រេចកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងកោះ Greenland
67 Views (ទីក្រុងវ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញាថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន (Greenland) បានចុះកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតវត្តមានយោធាយ៉ាងសំខាន់នៅលើទឹកដីហ្គ្រីនឡែន ស្របពេលដែលហាមឃាត់មិនឱ្យគូប្រជែងរបស់សហរដ្ឋអាមេរិកសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅលើកោះនេះ។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិករូបនេះបានសរសេរថា គ្មានសត្រូវរបស់សហរដ្ឋអាមេរិកណាមួយអាចធ្វើការវិនិយោគដែលមានលក្ខណៈរសើបនៅលើកោះនេះបានឡើយ ប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ។ លោក ត្រាំ បានសរសេរថា «តាមរយៈការណែនាំរបស់ខ្ញុំ...