38 Views មេដឹកនាំ គីម ជុងអ៊ុន បានសន្យាថានឹងកសាងកងទ័ពជើងទឹកកូរ៉េខាងជើងទៅជាកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរ ខណៈដែលសមយុទ្ធដែនសមុទ្ររបស់សម្ព័ន្ធមិត្តអាមេរិកបានចាប់ផ្តើម។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទនេះថា សមយុទ្ធសប្តាហ៍នេះដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោក គីម បានថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Kang Kon ដែលជានាវាចម្បាំងបានលិចមួយផ្នែកនៅពេលដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៥ នៅក្នុងទីក្រុងកំពង់ផែ Wonsan កាលពីថ្ងៃអាទិត្យ។ លោក...
58 Viewsកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃពុធ ទី១២សីហានេះ នេះបើយោងតាមយោធាទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។ សមយុទ្ធរយៈពេល ១១ ថ្ងៃដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ គឺជាសមយុទ្ធធម្មតានៃរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានរៀបចំការបាញ់មីស៊ីលមុន និងក្រោយសមយុទ្ធទាំងនោះកាលពីអតីតកាល។ យោងតាមនាយសេនាធិការចម្រុះទីក្រុងសេអ៊ូលបានប្រកាសថា «យោធាកូរ៉េខាងត្បុងបានរកឃើញនៅម៉ោងប្រហែល ៦:០០ ព្រឹកមីស៊ីលបាលីស្ទិកមួយគ្រាប់ដែលកូរ៉េខាងជើងបាញ់ចេញពីតំបន់ Wonsan ឆ្ពោះទៅសមុទ្រខាងកើត។ មីស៊ីលនេះបានហោះបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយ)...
67 Viewsប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានវាយប្រហារប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទ ទី២៧កក្កដានេះ ចំពោះការជម្រុញឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ដោយរិះគន់ជំហរនេះថាជាគំនិតដ៏ «ល្ងង់ខ្លៅ» ជាទីបំផុត។ នៅក្នុងវេទិការដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្តាហ៍មុន នៅប្រទេសហ្វីលីពីន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» លើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែលកំពុងបន្តរបស់ទីក្រុងព្យុងយ៉ាង និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា «ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែរ»។ កូរ៉េខាងជើងបានទទូចជាយូរមកហើយលើសិទ្ធិរបស់ខ្លួនចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ទោះបីជាវាត្រូវបានហាមឃាត់ក្រោមលក្ខខណ្ឌនៃទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ កូរ៉េខាងជើងបានចែងច្បាប់នុយក្លេអ៊ែររបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ ២០២៣។ ប្អូនស្រីរបស់លោកគីម...