191 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងធ្វើឱ្យរស់ឡើងវិញនូវយោធានិយម នេះបើយោងតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក ស៊ី ថាប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌។ លោកបន្ថែមថា យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង...
357 Views ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។ ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។ ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង...