54 Views (ក្រុងព្យុងយ៉ាង)៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថា កូរ៉េខាងជើងទំនងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះមីនកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យទាហានបីនាក់រងរបួស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញានេះ។ ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់ ចាប់តាំងពីជម្លោះកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ មន្ត្រីយោធាកូរ៉េខាងត្បូងចំនួនបីនាក់បានរងរបួសធ្ងន់ធ្ងរ ម្នាក់ក្នុងចំណោមនោះបានបាត់បង់ជើង នៅក្នុងហេតុការណ៍ផ្ទុះកាលពីថ្ងៃទី២១ ខែកញ្ញា នៅខាងក្នុងតំបន់គ្មានយោធា...
51 Views ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤កញ្ញានេះ បានបដិសេធសេចក្តីថ្លែងការណ៍អន្តរជាតិមួយដែលជំរុញឱ្យខ្លួនបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដោយអ្នកនាំពាក្យម្នាក់បានហៅសកម្មភាពនេះថាជា «ការញុះញង់ផ្នែកនយោបាយដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋរបស់យើង» ដែលធ្វើឡើងដោយ «កងកម្លាំងអរិភាព»។ កិច្ចប្រជុំរដ្ឋមន្ត្រីមកពីក្រុម «សម្ព័ន្ធមិត្តនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសកល» (Friends of the Comprehensive Nuclear-Test-Ban Treaty) រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងហូឡង់ បានលើកឡើងថា រាល់ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយដោយកូរ៉េខាងជើង នឹងជាសកម្មភាពដែលខ្វះការទទួលខុសត្រូវ...
71 Views កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញានេះ ដែលជាការសាកល្បងលើកទីពីរក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ហើយវាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រហែលបីម៉ោងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត (East Sea) នៅរសៀលថ្ងៃអាទិត្យ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ។ ប្រសិនបើការបាញ់លើកទីពីរនេះត្រូវបានបញ្ជាក់ថាជាមីស៊ីលផ្លោងមែននោះ វាគឺជាការសាកល្បងមីស៊ីលផ្លោងពីរគ្រាប់ជាប់ៗគ្នាដោយកូរ៉េខាងជើង ក្នុងរយៈពេលត្រឹមតែបីម៉ោងប៉ុណ្ណោះ។ ដោយឡែក គណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានអះអាងថាបានរកឃើញការសាកល្បងបាញ់លើកដំបូងចេញពីតំបន់ Wonsan នៅម៉ោងប្រហែល ៣ រសៀល ដោយកំណត់អត្តសញ្ញាណអាវុធនោះថាជាមីស៊ីលផ្លោង។ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយដែរថា វាហាក់ដូចជាមីស៊ីលផ្លោង។...
57 Views កូរ៉េខាងជើងបានច្រានចោលសេចក្តីសម្រេចចិត្តរបស់ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានទាមទារជាថ្មីឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ ដោយអះអាងថាវា «គ្មានប្រសិទ្ធភាព» ឡើយ ដោយសារទីក្រុងព្យុងយ៉ាងមិនមែនជាសមាជិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានចោទប្រកាន់ «កងកម្លាំងអរិភាព» ថាបានព្យាយាមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ក្នុងអំឡុងពេលសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «គួរឱ្យអាណិតណាស់ ដែលសេចក្តីសម្រេចចិត្ត ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចនោះ...
74 Views (ទីក្រុងសេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ បានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៤៤,៦ ពាន់លានវ៉ុន (ស្មើនឹង ៣២,៥ លានដុល្លារអាមេរិក) ចំពោះការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ ២០២០។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap ដែលចាត់ទុកថាជាសាលក្រមដំបូងគេនៅក្នុងបណ្តឹងដែលកូរ៉េខាងត្បូងបានដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលអភិរក្សនិយមមុនរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយអតីតប្រធានាធិបតី Yoon Suk Yeol បានដាក់បណ្តឹងនេះនៅខែមិថុនា ឆ្នាំ ២០២៣។ លោក...
67 Views កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បងសមត្ថភាពអង្គភាពកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កងទ័ពខ្លួន ក្រោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានបិទបញ្ចប់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញានេះថាសមយុទ្ធ «វាយប្រហារដោយកម្លាំងបាញ់រួមគ្នា» ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍នោះ ពាក់ព័ន្ធនឹងអង្គភាពកងទ័ពចំនួន ៥ និងបានសាកល្បងប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះគ្មានមនុស្សបើក (drone) សម្រាប់វាយប្រហារ មីស៊ីលប្រភេទ cruise សម្រាប់យុទ្ធសាស្ត្រ មីស៊ីលផ្លោង...
66 Views មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងកោតសរសើរដល់កងទ័ពដែលកំពុងចូលរួមក្នុង «ប្រតិបត្តិការយោធានៅក្រៅប្រទេស» ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអបអរសាទរខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា ជាការទទួលស្គាល់ដោយប្រយោលចំពោះការជួយជ្រោមជ្រែងរបស់ទីក្រុងព្យុងយ៉ាងដល់ទីក្រុងមូស្គូ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញានេះ។ អ្នកវិភាគបានលើកឡើងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់វិមានក្រឹមឡាំង ដោយបានបញ្ជូនកងទ័ពទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ ជាថ្នូរនឹងផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA...
81 Views (ក្រុងមូស្គូ)៖ កូរ៉េខាងជើង និងរុស្ស៊ី បានបើកស្ពានផ្លូវប្រវត្តិសាស្រ្តជាលើកដំបូងរបស់ពួកគេនៅថ្ងៃទី៨ ខែកញ្ញានេះ ដើម្បីបង្ហាញមិត្តភាពដែលត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដែលជារចនាសម្ព័ន្ធមួយលាតសន្ធឹងលើទន្លេ Tumen ដែលភាគីទាំងពីរបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរបស់ពួកគេ។ យោងតាមការផ្សាយរបស់រ៉យទ័រ បានឱ្យដឹងថា រថយន្តដឹកទំនិញដែលតុបតែងដោយទង់ជាតិដំបូងបានឆ្លងកាត់ស្ពានពីរគន្លងដែលមានប្រវែង ១ គីឡូម៉ែត្រ (០,៦ ម៉ាយ) ខណៈដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae...
108 Views រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងត្រូវបានបណ្តេញចេញពីតំណែង ដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស ជំនួសមកវិញដោយលោកលោក គីម សុងជី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហានេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា «ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ» ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ដែលដឹកនាំដោយលោក គីម ជុងអ៊ុន។ លោក ណូ ក្វាងចុល មិនត្រឹមតែត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ឋានៈនៅក្នុងថ្នាក់ដឹកនាំបក្សកាន់អំណាចទៅជា «អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវ» នេះបើយោងតាម KCNA។ ជាមួយគ្នានេះ...
107 Views យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់រំលងសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុននៅក្នុងតំបន់។ ការបាញ់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៦សីហា ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូងពង្រឹងការឃ្លាំមើលរបស់ខ្លួន និងចែករំលែកព័ត៌មានលម្អិតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរៀបចំកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដោយថ្កោលទោសការបាញ់នេះថាជាទង្វើបង្កហេតុដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអាជ្ញាធរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឥឡូវនេះកំពុងវិភាគលក្ខណៈបច្ចេកទេសពិតប្រាកដរបស់មីស៊ីលនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា មិនមានផលប៉ះពាល់នៅក្នុង ឬជុំវិញប្រទេសជប៉ុនទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់មីស៊ីលផ្លោងនេះ...