36 Views ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅរសៀលថ្ងៃទី១៧កក្កដានេះ បានហៅកូរ៉េខាងត្បូងថាជា «តុក្កតា» បន្ទាប់ពីការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធដែនសមុទ្រដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដោយនិយាយថាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវចំពោះ «ការកើនឡើងដែលមិនអាចទាយទុកជាមុនបាន» នៅក្នុងតំបន់។ ការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានកើតឡើងបន្ទាប់ពីសមយុទ្ធ Rim of the Pacific Exercise (RIMPAC) នៅហាវ៉ៃកាលពីសប្តាហ៍មុន ដែលបានឃើញកងទ័ពជើងទឹកកូរ៉េខាងត្បូងដឹកនាំកងកម្លាំងដែនសមុទ្រទៅធ្វើសមយុទ្ធជាលើកដំបូង។ សមយុទ្ធនេះត្រូវបានគេចាត់ទុកថាជាសមយុទ្ធដែនសមុទ្រអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ហើយត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ ប្រទេសប្រហែល ៣០ បានចូលរួមនៅឆ្នាំនេះ...
49 Views កូរ៉េខាងជើងបានព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃទី១៤កក្កដានេះ ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់ ដោយមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។ គ្រោះមហន្តរាយធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើងដែលឯកោ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយរបស់ខ្លួន។ យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសតាមរយៈសមុទ្រលឿង រវាងថ្ងៃអង្គារ និងថ្ងៃពុធ។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ ដោយជម្រុញឱ្យមន្ត្រី...
54 Views ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកំពុងស្នើរសុំជំនួយពីកូរ៉េខាងជើងដើម្បីស្វែងរកនាវិកដែលបាត់ខ្លួននៅជិតព្រំដែនប្រទេសទាំងពីរនៅឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដានេះ។ សំណើនេះត្រូវបានផ្ញើតាមរយៈសារជាអក្សរទៅកាន់អ្នកយកព័ត៌មាន ដោយសារតែមិនមានខ្សែទំនាក់ទំនងសកម្មជាមួយមន្រ្តីកូរ៉េខាងជើង ដោយរំពឹងថាវានឹងត្រូវបានបញ្ជូនទៅដល់ទីក្រុងព្យុងយ៉ាងភ្លាមៗ នេះបើយោងតាមក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ។ ខ្លឹមសារនៃសារនេះបានលើកឡើងថា «នៅថ្ងៃទី១២ ខែកក្កដា នាវិកកងទ័ពជើងទឹកម្នាក់បានបាត់ខ្លួន ខណៈពេលកំពុងបំពេញកាតព្វកិច្ចឆ្មាំសមុទ្រនៅសមុទ្រខាងកើត ហើយវាហាក់ដូចជាអណ្តែតឆ្លងកាត់ខ្សែព្រំដែនភាគខាងជើង ដោយសារកងទ័ពជើងទឹករបស់យើងកំពុងស្វែងរកអ្នកបាត់ខ្លួន យើងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងការស្វែងរក និងការប្រគល់មកវិញពីទស្សនៈមនុស្សធម៌» របស់ថ្នាក់ដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំជំនួយនេះឡើយ។ គូសបញ្ជាក់ថា រដ្ឋបាលកូរ៉េខាងត្បូងរបស់ប្រធានាធិបតី លី ជេម្យុង...
57 Viewsកូរ៉េខាងជើងបានសម្រេចចិត្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធារ និងពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែកក្កដានេះ។ ការប្រកាសនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។ ក្នុងចំណោមវិធានការយោធាដែលបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំនោះ គឺជាការសម្រេចចិត្តមួយស្តីពី «ការពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ និងជំរុញផែនការសម្រាប់ការធ្វើឱ្យមានលក្ខណៈស្តង់ដារ ឯកទេស និងទំនើបកម្មមូលដ្ឋានយោធា»។ បន្ថែមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។ ទោះស្ថិតនៅកាលទេសណាក៏ដោយ លោក គីម បានប្រកាសហើយថា...
78 Viewsមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសង្កេតមើលការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ និងប្រព័ន្ធប្រឆាំងនាវាមុជទឹក និងប្រព័ន្ធការពារដែនអាកាសនៅលើនាវាពិឃាតកងទ័ពជើងទឹក Kang Kon ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែកក្កដានេះ។ ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ក្នុងគោលបំណងវាយតម្លៃប្រព័ន្ធប្រយុទ្ធរបស់នាវាចម្បាំងដែលទើបសាងសង់ថ្មី។ ការធ្វើតេស្តទាំងនោះរួមមានការត្រួតពិនិត្យសមត្ថភាពរកឃើញគោលដៅ និងដំណើរការព័ត៌មាន ប្រព័ន្ធបាញ់ប្រហាររួមបញ្ចូលគ្នា កាំភ្លើងធំកងទ័ពជើងទឹក កាំភ្លើងធំស្វ័យប្រវត្តិ និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។ ជាមួយនឹងការបាញ់សាកល្បងនេះ លោក គីម បានសាទរចំពោះការរីកចម្រើនថ្មីៗក្នុងការអភិវឌ្ឍអាវុធ និងបានជម្រុញឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពទប់ស្កាត់សង្គ្រាម និងប្រយុទ្ធរបស់កូរ៉េខាងជើង។...
83 Viewsលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ដោយលើកឡើងពីការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលជំរុញតំបន់នេះ «ឲ្យឈានដល់គែមនៃសង្គ្រាមនុយក្លេអ៊ែរ» នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ពីព្រោះជម្លោះឆ្នាំ ១៩៥០-៥៣ របស់ពួកគេបានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ មេដឹកនាំកូរ៉េខាងជើងបានចោទ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ថាកំពុងប្រតិបត្តិការ ប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដើម្បីឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់»។ លោក គីម...
70 Views លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសការអំពាវនាវរបស់ G7 សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង ថាជាការរំលោភលើរដ្ឋធម្មនុញ្ញ និងលើអធិបតេយ្យភាព។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ KCNAនៅថ្ងៃទី១៨ ខែមិថុនានេះ បានឱ្យដឹងថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺជា «របៀបវារៈដែលមិនអាចបញ្ចប់បាន» ដែលមិនអាចសម្រេចបាន ហើយការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាផលប្រយោជន៍ស្នូលរបស់កូរ៉េខាងជើង និងជាខ្សែបន្ទាត់ដែលមិនអាចត្រឡប់វិញបាន។ លោកស្រី គីម...
82 Viewsកូរ៉េខាងជើងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេសត្រឡប់ទៅមាតុប្រទេសវិញ ត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីលោកបានចូលកាន់តំណែង ដោយរដ្ឋាភិបាលកូរ៉េខាងជើងនឹងបន្ទាបទំនាក់ទំនងការទូតជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អង់គ្លេសលើជំរំកុមារ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ NK News ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនានេះ។ ស្ថានទូតព្យុងយ៉ាងប្រចាំទីក្រុងឡុងដ៍ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដកឯកអគ្គរដ្ឋទូត Mun Myong Sin និងកាត់បន្ថយទំនាក់ទំនងជាមួយកម្រិតភារធារី រហូតដល់ចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មលើជំរំកុមារអន្តរជាតិ Songdowon។ កាលពីខែឧសភា ទីក្រុងឡុងដ៍ត្រូវបានតែងតាំងឱ្យបើកជំរំថ្មីជាផ្នែកមួយនៃកម្មវិធីយុវជនដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង និងអង្គភាពដែលពាក់ព័ន្ធនឹងការនិរទេស និងការអប់រំកុមារអ៊ុយក្រែន។ ស្ថានទូតបានហៅចលនានេះដោយចក្រភពអង់គ្លេសថាជា «ការញុះញង់ដ៏ឃោរឃៅ គ្មានសីលធម៌ និងមានការលើកទឹកចិត្តខាងនយោបាយ»...
119 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថានឹងពង្រឹងទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង។ ក្នុងដំណើរទស្សនៈកិច្ចដ៏កម្រនេះ មានកាំភ្លើងចំនួន ២១ដើមបានបាញ់ឡើងទៅលើ ហ្វូងមនុស្សជាច្រើនដែលស្រែកហ៊ោកញ្ជ្រៀវស្វាគមន៍ជាភាសាកូរ៉េ និងភាសាចិន បានតម្រង់ជួរតាមដងផ្លូវនៃរដ្ឋធានី ចាប់ពីអាកាសយានដ្ឋានរហូតដល់ទីលានគីម អ៊ីលស៊ុងកណ្តាល ជាកន្លែងដែលកងកិត្តិយសយោធាកំពុងរង់ចាំ និងបដាដែលប្រកាសពីចំណងមិត្តភាពរវាងប្រទេសទាំងពីរថា «មិនអាចបំបែកបាន»។ លោក ស៊ី បានប្រាប់លោក គីម...
107 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងធ្វើឱ្យរស់ឡើងវិញនូវយោធានិយម នេះបើយោងតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក ស៊ី ថាប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌។ លោកបន្ថែមថា យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង...