Uncategorized2 days ago
ចារកម្មកូរ៉េខាងត្បូង៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Ju Ae នឹងស្នងតំណែងពីឪពុក
42 Views ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។ ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។ ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង...