អន្តរជាតិ2 days ago
កូរ៉េខាងជើង បង្ហាញរោងចក្រថ្មីសម្រាប់អាវុធនុយក្លេអ៊ែរ ចំពេលសត្រូវរបស់ខ្លួនរវល់ធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ា
50 Views (ក្រុងព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅព្រឹកថ្ងៃទី៤មិថុនានេះ បានបង្ហាញរោងចក្រថ្មីមួយ ដើម្បីផលិតឥន្ធនៈគ្រាប់បែកនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសពីផែនការដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែរ «ក្នុងអត្រាលឿនរហ័ស» ស្របពេលសត្រូវដ៏ខ្លាំងរបស់ខ្លួនកំពុងរវល់ធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ផ្អែកតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានវាយតម្លៃទីតាំងនេះថាជារោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយខ្លួនកំពុងធ្វើការជាមួយអាម៉េរិក ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា រោងចក្រនេះបានប្រើប្រាស់ «បច្ចេកវិទ្យាទំនើបជាងមុន» ប៉ុន្តែមិនបានលម្អិតបន្ថែមទេថាជាបច្ចេកវិទ្យាអ្វីឱ្យពិតប្រាដក។ ហើយវាក៏មិនច្បាស់ថារោងចក្រនេះនៅឯណា ឬពេលណាវាចាប់ផ្តើមប្រតិបត្តិការនោះដែរ។ យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញរូបថតដែលហាក់ដូចជាសាលធំមួយដែលមានម៉ាស៊ីន...