63 Views(ក្រុងព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យានៅព្រឹកថ្ងៃទី១ ខែកក្កដានេះថា នឹងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដោយពណ៌នាអំពីកិច្ចពិភាក្សាកំពូលថ្មីៗជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងព្យុងយ៉ាងថាជា «ឱកាសប្រវត្តិសាស្ត្រ»។ នៅក្នុងសារអបអរសាទរមួយផ្ញើទៅកាន់លោក ស៊ី ដែលប្រារព្ធខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន លោក គីម បានលើកឡើងថា វាគឺជា «ជំហររឹងមាំ» របស់ទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងប៉េកាំងជាលំដាប់។ នៅសារនោះលើកឡើងថា...
105 Viewsកូរ៉េខាងជើងនឹងបំពាក់កងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរ និងបង្កើតនាវាចម្បាំងធំៗជាងមុន នេះបើយោងតាមមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងពង្រីកយោធារបស់ខ្លួនឱ្យខ្លាំងក្លាជាងមុន។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃទី២៤មិថុនានេះថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយមេដឹកនាំបានទទូចម្តងហើយម្តងទៀតថា ពួកគេនឹងមិនបោះបង់ចោលវាឡើយ ដោយលើកឡើងថាអាវុធនុយក្លេអ៊ែរមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ ការកត់សម្គាល់របស់លោក គីម បានកើតឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Choe Hyon ដែលជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំងទម្ងន់ ៥,០០០ តោនពីរគ្រឿងដែលប្រទេសឯកោនេះបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន នៅក្នុងទីក្រុងកំពង់ផែ Nampho។ លោក គីម...
121 Views (ក្រុងព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅព្រឹកថ្ងៃទី៤មិថុនានេះ បានបង្ហាញរោងចក្រថ្មីមួយ ដើម្បីផលិតឥន្ធនៈគ្រាប់បែកនុយក្លេអ៊ែរ ដោយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសពីផែនការដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែរ «ក្នុងអត្រាលឿនរហ័ស» ស្របពេលសត្រូវដ៏ខ្លាំងរបស់ខ្លួនកំពុងរវល់ធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ផ្អែកតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានវាយតម្លៃទីតាំងនេះថាជារោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម ហើយខ្លួនកំពុងធ្វើការជាមួយអាម៉េរិក ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា រោងចក្រនេះបានប្រើប្រាស់ «បច្ចេកវិទ្យាទំនើបជាងមុន» ប៉ុន្តែមិនបានលម្អិតបន្ថែមទេថាជាបច្ចេកវិទ្យាអ្វីឱ្យពិតប្រាដក។ ហើយវាក៏មិនច្បាស់ថារោងចក្រនេះនៅឯណា ឬពេលណាវាចាប់ផ្តើមប្រតិបត្តិការនោះដែរ។ យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញរូបថតដែលហាក់ដូចជាសាលធំមួយដែលមានម៉ាស៊ីន...