ព័ត៌មានអន្តរជាតិ4 weeks ago
វៀតណាម និងកូរ៉េខាងជើង ប្តេជ្ញាពង្រឹងវិស័យការពារជាតិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត
42 Views វៀតណាម និងកូរ៉េខាងជើង នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលបាន «លទ្ធផលវិជ្ជមាន» មួយចំនួននាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិវៀតណាម បន្ទាប់ពីមានកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងហាណូយក្នុងសប្តាហ៍នេះ។ ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦កញ្ញានេះថា លោក Nguyen Truong Thang អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងរបស់លោក គឺលោក Ryo Chol Ung ដែលជាសមាជិកនៃគណៈប្រតិភូការពារជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងក្របខ័ណ្ឌរួមនៃចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង...