ព័ត៌មានអន្តរជាតិ1 month ago
ការផ្ទុះឡើងនៃជំងឺអេបូឡាលើសពី ៤.០០០ករណីនៅកុងហ្គោ
58 Viewsទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការឆ្លងជំងឺអេបូឡា ដែលត្រូវបានបញ្ជាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៤.០០០ករណីហើយ ដែលជាលើកដំបូងនៅក្នុងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ។ ការឆ្លងរាតត្បាត ដែលជាការរាតត្បាតធំទី២ របស់ពិភពលោក ត្រូវបានគេពិពណ៌នាថា ជាការរីករាលដាលលឿនបំផុត ក្នុងកំណត់ត្រា។ អ្នកជំនាញជឿថា ការឆ្លងបានចាប់ផ្តើមចរាចរជាច្រើនខែ មុនពេលការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ហើយករណីពិតប្រាកដ អាចខ្ពស់ជាងចំនួនផ្លូវការ។ វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួនសរុបនៃការឆ្លងបានឡើងដល់...