52 Views រុស្ស៊ីនឹងបង្កើនការវាយប្រហារលើទីតាំងយោធា និងទីតាំងដែលពាក់ព័ន្ធនឹងវិស័យការពារជាតិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ដែលចង់បង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបាន «កត់សម្គាល់» លើការសន្យារបស់មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃមុន ដែលថានឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើស្ពាននានាឆ្លងកាត់ទន្លេ Dnieper ក្នុងទីក្រុងគៀវ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហារលើផ្នែកដឹកជញ្ជូនផ្គត់ផ្គង់ផ្នែកយោធា (រួមទាំងកំពង់ផែដ៏សំខាន់ Odessa) និងមូលដ្ឋានឧស្សាហកម្មការពារជាតិរួចទៅហើយ ដើម្បីឆ្លើយតបទៅនឹង «យុទ្ធនាការដាក់សម្ពាធ» តាមរយៈការផ្សព្វផ្សាយព័ត៌មាន (PR)...
46 Views ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា មានទាហានកូរ៉េខាងជើងជាង ៨,០០០ នាក់នៅលើទឹកដីរុស្ស៊ី ហើយកំពុងរៀបចំដំណើរការដើម្បីបញ្ជូនទាហានបន្ថែមចំនួន ១០,០០០ នាក់ទៀត។ ដោយយោងទៅលើទិន្នន័យថ្មី អំពីការបញ្ជូនទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី លោក Zelenskiy បានសរសេរនៅលើបណ្តាញសង្គម X ថា ពួកគេ «កំពុងត្រូវបានជ្រើសរើសសម្រាប់ការហ្វឹកហ្វឺន និងការបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅពេលបន្ទាប់»។ យ៉ាងណាម៉ិញ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយកាលពីខែសីហាថា ទាហានកូរ៉េខាងជើងរហូតដល់...
70 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រកាសកាលពីថ្ងៃអាទិត្យថ្ងៃទី១៣ ខែកញ្ញា នូវគំនិតផ្តួចផ្តើមនានា ចាប់ពីវិស័យបញ្ញាសិប្បនិម្មិត (AI) រហូតដល់វិស័យពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងក្រុម “Greater BRICS” ខណៈដែលទីក្រុងប៉េកាំងព្យាយាមប្រែក្លាយក្រុមនេះទៅជាវេទិកាជាក់ស្តែងសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ “Global South” (បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង)។ កិច្ចសហប្រតិបត្តិការលើវិស័យនានា ចាប់ពីនយោបាយ និងសន្តិសុខ រហូតដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
76 Views ក្រសួងការបរទេសរុស្ស៊ីបានទាត់ចោលការអះអាងរបស់អ៊ុយក្រែនថា ដែនអាកាសរុស្ស៊ីមិនមានសុវត្ថិភាពសម្រាប់អាកាសចរណ៍ស៊ីវិល គឺជាការបង្ខូចការពិត បំភាន់អ្នកប្រើប្រាស់ដែនអាកាសរុស្ស៊ី និងគ្មានកម្លាំងច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រផ្លូវការរបស់ខ្លួន រុស្ស៊ីបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសកម្មភាពភេរវកម្មមិនប្រុងប្រយ័ត្នរបស់អ៊ុយក្រែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ ។ ខ្លឹមសារសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការកត់សម្គាល់របស់ភាគីអ៊ុយក្រែនបង្កការគំរាមកំហែងដោយផ្ទាល់ដល់អាកាសចរណ៍ស៊ីវិល។ ក្រុមអាជ្ញាធររុស្ស៊ីពាក់ព័ន្ធកំពុងទាក់ទងជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ហើយបានបញ្ជូនការអំពាវនាវជាបន្ទាន់ទៅកាន់អគ្គលេខាធិការ ICAO។ ក្រសួងបានបន្ថែមថា រុស្ស៊ីនៅតែមិនរាថយក្នុងការការពារសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថា ដែនអាកាសរុស្ស៊ីកំពុងដើរទៅរកស្ថានភាពពុំមានសុវត្ថិភាពទាំងស្រុង...
120 Views រុស្ស៊ីបានប្រកាសនៅថ្ងៃទី២៩ខែកក្កដានេះថា ខ្លួនកំពុងស្វែងរកចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov ចោទប្រកាន់ពីបទ «ឃុបឃិតគ្នាក្នុងអំពើភេរវកម្ម» ដោយ លោកបានអនុញ្ញាតឱ្យវេទិកានេះត្រូវបានប្រើប្រាស់សម្រាប់បម្រើទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន។ លោក Durov ដែលកើតនៅរុស្ស៊ី ជាស្ថាបនិកបច្ចេកវិទ្យា Telegram ដែលបានរស់នៅក្រៅប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ និងកាន់លិខិតឆ្លងដែនបារាំង និងអារ៉ាប់រួម តែងតែប៉ះទង្គិចជាមួយអាជ្ញាធររុស្ស៊ី ខណៈដែលទីក្រុងមូស្គូបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើអ៊ីនធឺណិត។ កម្មវិធីផ្ញើសារ Telegram របស់លោកគឺជាវេទិកាទំនាក់ទំនងសំខាន់មួយរបស់ប្រទេស ហើយមន្ត្រីបានព្យាយាមម្តងហើយម្តងទៀតដើម្បីរារាំងការចូលប្រើ...
137 Viewsរុស្ស៊ីបានព្រមានសហរដ្ឋអាម៉េរិកក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃទី២៣កក្កដានេះ អំពីការដឹកជញ្ជូនអាវុធ «ដែលមិនអាចទទួលយកបាន» ទៅឱ្យអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចេញសេចក្តីថ្លែងការណ៍មួយដោយ «សង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានទេក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបក្រុងគៀវ»។ តាមសេចក្តីថ្លែងការណ៍លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយប្រទេសអឺរ៉ុប ដែលនៅតែកំពុងស្វែងរកការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី»។ លោកបាននិយាយម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ដំណោះស្រាយនយោបាយ-ការទូតចំពោះជម្លោះ»។ គូសបញ្ជាក់ថា ការជួបគ្នានេះ ជាលើកដំបូងរវាងលោក Lavrov...
178 Views (ក្រុងមូស្គូ)៖ អ៊ុយក្រែនបានប្រើប្រាស់ដ្រូនប្រមាណជិត ២០០ គ្រឿងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើទីក្រុងមូស្គូ ចំពេលដែលលោកប្រធានាធិបតីរុស្ស៊ីដឹកនាំកិច្ចប្រជុំជាមួយដឹកនាំអាស៊ាន ក្នុងខួប៣៥ឆ្នាំ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ និងទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់យោធាអ៊ុយក្រែន ក្នុងនោះយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកណ្តាលទីក្រុងមូស្គូ។ លោក Sobyanin អះអាងទៀតថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០ គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅព្រឹកព្រលឹម...
192 Views ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងកាហ្សាន នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៨មិថុនានេះតទៅ ខណៈដែលលោកខាងលិចដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបញ្ចប់ការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។ លោកពូទីន បានខិតខំពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយអាស៊ី ក្នុងអំឡុងពេលនៃការវាយលុកទ្រង់ទ្រាយធំជាងបួនឆ្នាំរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ កិច្ចប្រជុំកំពូលនៅរដ្ឋធានីតាតាស្ថាន ចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងមូស្គូ បានកើតឡើងនៅពេលដែលកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ជាមួយនឹងការបញ្ចប់សង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលជាការផ្តោតសំខាន់របស់ខ្លួន។ តំណាងនៃប្រទេសចំនួន ១១...
207 Views ឆមាសថ្មីនៃយប់ឆ្នាំ២០២៦ ថ្ងៃទី១មិថុនានេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ស្រាល់ទូទាំងប្រទេសអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក វ្លាឌីម៊ៀ ហ្ស៊ែលែនស្គី (Volodymyr Zelenskyy) បានព្រមានថាទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារថ្មីដ៏ធំ»។ ទីក្រុងមូស្គូបានទម្លាក់គ្រាប់បែកលើអ៊ុយក្រែនស្ទើរតែរាល់ថ្ងៃចាប់តាំងពីការចាប់ផ្តើមវាយលុកក្នុងឆ្នាំ២០២២ ដែលជារឿយៗបង្កឱ្យមានការសងសឹកពីទីក្រុងគៀវ ខណៈដែលការចរចាដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតក្នុងតំបន់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅតែជាប់គាំងមិនអាចស្វែងរកដំណោះស្រាយបាន។ យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦គ្រឿង និងមីស៊ីលចំនួន ៧៣គ្រាប់ទៅលើអ៊ុយក្រែនពេញមួយយប់ ដែលបង្កអគ្គីភ័យដ៏សន្ធោសន្ធៅ កាត់ផ្តាច់ចរន្តអគ្គិសនី...
194 Views សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង ៤ឆ្នាំហើយ ដោយគ្មានឃើញសញ្ញាធូរស្រាលឈានឆ្ពោះទៅរកសន្តិភាពសោះ ខណៈភាគីទាំងសងខាង នៅតែច្បាំងគ្នាយ៉ាងក្តៅគគុក បង្កការបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។ នៅថ្ងៃទី២៧ឧសភានេះ ភ្នាក់ងារចារកម្មអង់គ្លេសម្នាក់បានទម្លាយថា ទាហានរុស្ស៊ីជិត៥០ម៉ឺននាក់ បានពលីជីវិតក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ កាលពីឆ្នាំមុន កងកម្លាំងអ៊ុយក្រែន ក៏ធ្លាប់ចេញរបាយការណ៍ដែរថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹង ក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ១ ០២៧ ៥៤០នាក់ ត្រូវបានសម្លាប់។ ខ្ទេចរថក្រោះចំនួន ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿងផងដែរ៕